ជាតិ
កម្ពុជា-ចិន នឹងចុះហត្ថលេខាលើមូលនិធិកិច្ចសហការមេគង្គ-ឡានឆាង ​ដែលមានទឹកប្រាក់ជាង៤លានដុល្លារ
12, Jun 2022 , 1:19 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លោក វ៉ាង វិនធាន(WANG Wentian) ឯកអង្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លោក វ៉ាង វិនធាន(WANG Wentian) ឯកអង្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
ដោយ:
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយលោក វ៉ាង វិនធាន(WANG Wentian) ឯកអង្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ កិច្ចសហប្រតិបត្តិការនេះមានទំហំទឹកប្រាក់ជាង ៤លានដុល្លារអាម៉េរិក។


 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការចុះហត្ថលេខារវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក វ៉ាង វិនធាន(WANG Wentian) ឯកអង្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកិច្ចសហការមេគង្គ-ឡានឆាង នឹងធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងថ្ងៃទី១៣ ខែមិថុនា។ 

លោក​ វ៉ាង វិនធាន(WANG Wentian) ឯកអគ្គរដ្ឋទូតចិន។ រូបភាពពីទំព័រហ្វេសប៊ុក ស្ថានទូតចិន នៅប្រទេសកម្ពុជា។
 
កិច្ចសហការមេគង្គ-ឡានឆាង មានទំហំទឹកប្រាក់ ៤ ៣៣៥ ៩០០ដុល្លារអាម៉េរិក ដែលគាំទ្រលើគម្រោងចំនួន១៣។ គម្រោងទាំងនោះផ្ដោតលើវិស័យ បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន។ កិច្ចសហការនេះ ក៏នឹងផ្ដោតលើ ការស្រាវជ្រាវ អាកាសចរណ៍ និងការអភិរក្សបេតិកភណ្ឌផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕


លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងការបរទេស។

 

© រក្សាសិទ្ធិដោយ thmeythmey.com