ជាតិ
ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាល គ្រប់គ្រងកម្មវិធី តាមអនឡាញ ដោយឥតគិតថ្លៃ
12, Jun 2022 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាល ជំនាញគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី(Event Management) ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ សិស្ស និស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់សុទ្ធតែអាចដាក់ពាក្យចូលរៀនបាន។


 
ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាល ជំនាញគ្រប់គ្រងព្រឹត្តិការណ៍ និងកម្មវិធី(Event Management) ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ខណៈវិស័យនេះកំពុងងើបឡើងវិញក្រោយជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
 
វគ្គបណ្ដុះបណ្ដាលនេះបើកទូលាយសម្រាប់សិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជនទាំងអស់។ ប៉ុន្តែបេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេស ព្រោះគ្រូបង្គោលជាជនជាតិឥណ្ឌូណេស៊ី។ បេក្ខជនដែលចាប់អារម្មណ៍វគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះចូលរៀន តាមរយៈគេហទំព័ https://www.tptd.org ឬទំនាក់ទំនងព័ត៌មានបន្ថែម ០១៥​ ៥១១ ១១៦ ឬ ០៧៨ ៨៩៩ ៩១៩។​ វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com