កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន ទទួលដំណើរគោចរពាន FIFA World Cup ស្របពេលរកឃើញ៣២ក្រុម ឡើងទៅកាតា
15, Jun 2022 , 10:37 am        
រូបភាព
ដោយ៖ ហៀក ឆក 

ពាន FIFA World Cup បានមកដល់ទឹកដីកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ដោយដង្ហែរពី ព្រលានយន្ដហោះភ្នំពេញអន្ដរជាតិ ទៅកាន់វិមានសន្ដិភាព។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាអធិបតីភាព ទទួលដំណើរគោចរនៃពាននេះ។



ពានរង្វាន់លំដាប់ពិភពលោក FIFA WORLD CUP មកដល់កម្ពុជា ជាលក្ខណៈដំណើរគោចរ “FIFA WORLD CUP Trophy Tour” ដែលទទួលបានការអនុញ្ញាតពីប្រមុខរដ្ឋាភិបាល។ ក្រៅពីនេះ ក៏មានការបើកឲ្យមានការទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកបាន នៅពហុកីឡដ្ឋាន មរតកតេជោ។ ដំណើរគោចរពាន FIFA World Cup មានការសម្របសម្រួលរៀបចំដោយគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកូកា កូឡា ។
 
សម្ដេច ហ៊ុន សែន ទទួលដំណើរគោចរ ពាន FIFA World Cup នេះ ស្របពេលដែលដំណើរឆ្ពោះទៅ World Cup នៅកាតា រកឃើញក្រុម៣២ ហើយ ក្រោយកូស្តារីកា បានយកឈ្នះនូវែលសេឡង់ ដោយលទ្ធផល១-០ នៅថ្ងៃទី១៥ មិថុនា។ ១គ្រាប់របស់កូស្តារីកា រកបានដោយកីឡាករ J.Campbell នៅនាទីទី៣។


 
ដំណើរជុំវិញពិភពលោកនៃព្រឹត្តការណ៍ “FIFA WORLD CUP Trophy Tour” មានចំនួន ៥១ ប្រទេសដែលត្រូវបានដាក់តាំង ស្របពេលការប្រកួតជម្រុះ ក្រុមទាំង៣២ ផងដែរ។ ពានរង្វាន់នេះផងដែរ នឹងត្រូវដាក់តាំង ក្នុងកម្មវិធី Coca-Cola Arena នាក្នុងទីក្រុង ឌូបៃ ដោយមានអតីតតារាឆ្នើម របស់ក្រុមបាល់ទាត់ អធិរាជសរៀលម៉ាឌី្រត (Real Madrid)​ ២រូប ចូលរួមមាន Iker Casillas (អ្នកចាំទី) និងខ្សែបម្រើ Kaka។ នេះជាសេចក្តីបញ្ជាក់របស់ FIFA។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដំណើរគោចរជុំវិញពិភពលោកនៃពានរង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP Trophy Tour” ចេញទីក្រុង ឌូបៃ ​កាលពីថ្ងៃទី១២ ឧសភា រហូតដល់ខែធ្នូ ឆ្នាំ២០២២។ ពានរង្វាន់បាលទាត់ពិភពលោក ស្រោបមាសសុទ្ធទម្ងន់ ១៨ ការ៉ាត់ ស្មើ៦គីឡូក្រាម៕
 

Tag:
 ពាន FIFA
© រក្សាសិទ្ធិដោយ thmeythmey.com