ជាតិ
តើអ្នកស្គាល់ «ត្រី​អំពិលទុំ» ទេ?
19, Jun 2022 , 6:59 pm        
រូបភាព
ដោយ៖ មច្ឆាខ្មែរ 
 
«ត្រីអំពិលទុំ» គឺជាប្រភេទត្រីទឹកសាបមានស្រកា វារស់នៅក្នុង​ប្រព័ន្ធ​ទន្លេសាប និងតំបន់វាលទំនាបលិចទឹក ក្នុងអាងទន្លេមេគង្គ។ យោងតាម «សៀវភៅមគ្គុទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា» របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានឱ្យដឹងថា ត្រីអំពិលទុំ មានឈ្មោះវិទ្សាសាស្រ្ត (Systomus rubripinnis) មានឈ្មោះជាភាសាអង់គ្លេស Javaen barb។


 
​ត្រីអំពិលទុំ មានលក្ខណៈសម្គាល់ដូចជា៖ ជាប្រភេទត្រីរស់នៅតាមបឹង និងទន្លេនានា។ មានអុជក្រហមមួយនៅលើគម្របស្រកី។ នៅលើព្រុយកន្ទុយ មានឆ្នូតខ្មៅទាំងលើទាំងក្រោម។ មានស្តង់ដាប្រវែងដងខ្លួនដល់ទៅ ២២.១ ស.ម។ 
 
បើយោងតាមគេហទំព័រសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចាត់ចំណាត់ថ្នាក់ត្រីអំពិលទុំ ជាប្រភេទត្រី «ពុំមានព័ត៌មានជាក់លាក់តូ្រវបានកត់» Data Deficient ​(DD)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com