ជាតិ
ដើមកោងកាងចំនួន៥០០០ ដើម ត្រូវបានដាំតាមបណ្តោយឆ្នេរសមុទ្រខេត្តកែប
20, Jun 2022 , 9:29 am        
រូបភាព
ដោយ៖ ហេង ស្រីលីន

រដ្ឋបាលខេត្តកែប បានដាំដើមកោងកាងចំនួន៥ ០០០ ដើម នៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកែប ដើម្បីអបអរសាទរ ទិវាបរិស្ថាន និងបរិស្ថានពិភពលោក ។ ការដាំកោងកាងនេះ ធ្វើឡើងដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។


 
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា សកម្មភាពដាំដើមកោងកាងនេះ គឺជាសកម្មភាពគំរូដ៏ល្អ សម្រាប់ពលរដ្ឋទាំងអស់ ក្នុងការចូលរួមការពារបរិស្ថាន។ លោក សោម ពិសិដ្ឋ  អះអាងដូច្នេះ៖ «អាជ្ញាធរខេត្ត កំពុងយកចិត្តដាក់ខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ និងធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរ»។


 
អភិបាលខេត្តកែបរូបនេះ ក៏បានជំរុញគ្រប់មន្ទីរវិស័យទាំងអស់ ពលរដ្ឋក្នុងខេត្តកែប បន្តចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើនថែមទៀត ដើម្បី ការពារបរិស្ថាន និងលើកកម្ពស់ទីក្រុងបៃតង៕ 
 

Tag:
 ThmeyThmey
  ដើមកោងកាង
  ខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com