ជាតិ
មន្ត្រីជំនាញកំពុងសិក្សាទីតាំងស្ថានីយទឹកស្អាតថ្មី នៅខណ្ឌកំបូល
13, Jul 2022 , 10:59 pm        
រូបភាព
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សណ្ដស្ទឹង​ព្រែក​ត្នោត និង​ពិនិត្យ​គម្រោង​ទីតាំង​សាងសង់​ស្ថានីយ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ កក្កដា ២០២២។ រូបពីហ្វេសប៊ុកលោក ឃួង ស្រេង។
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សណ្ដស្ទឹង​ព្រែក​ត្នោត និង​ពិនិត្យ​គម្រោង​ទីតាំង​សាងសង់​ស្ថានីយ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ កក្កដា ២០២២។ រូបពីហ្វេសប៊ុកលោក ឃួង ស្រេង។
ដោយ:
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ និងអង្គភាពជំនាញកំពុងសិក្សា​ទីតាំង នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល ដើម្បីស្នើដល់រាជរដ្ឋាភិបាល សាងសង់ស្ថានីយទឹកស្អាត​ថ្មី សម្រាប់ផ្គង់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ។ បើតាមអភិបាលរាជធានីភ្នំពេញ ស្ថានីយទឹកស្អាតថ្មីនេះ អាចជួយផ្គត់ផ្គង់ទឹកសម្រាប់ពលរដ្ឋរស់នៅក្នុងក្រុង នឹងជាយរាជធានី ឱ្យមានភាពប្រសើរជាងមុន។



លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា ជាគម្រោងទីតាំងនេះ អាចជាកន្លែងមួយសមស្របសម្រាប់ក្រុមការងារស្នើដល់រដ្ឋាភិបាល សុំការសម្រេចលើគម្រោងសាងសងស្ថានីយទឹកស្អាតថ្មីមួយទៀត។ 
 
បើតាមលោក ឃួង ស្រេង គម្រោងនៃការសាងសង់ស្ថានីយទឹកស្អាតថ្មីនេះ អាចនឹងផ្គត់ផ្គង់ទឹកសម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ភាគខាងលិចឆៀងខាងត្បូង រាជធានីភ្នំពេញ។ ជាពិសេសអាចឈានដល់ការផ្គត់ផ្គង់ នៅក្នុងស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងទីតាំងព្រលានយន្តហោះថ្មី នៃខេត្តកណ្ដាលទៀតផង។ 


 
« ពលរដ្ឋរស់នៅភាគខាងលិច​រាជធានីភ្នំពេញ​ដែលរស់នៅក្នុងសង្កាត់ចំនួនបី រួមសង្កាត់កំបូល សង្កាត់ប្រទះឡាង សង្កាត់បឹងធំ អាចមានទឹកប្រើ ប្រសិនបើមានស្ថានីយថ្មីបានសាងសង​។ នេះគ្រាន់ជាគម្រោងនៅឡើយទេ»។ នេះជាពន្យល់របស់លោក ឃួង ស្រេង។ 
 
អភិបាលរាជធានីភ្នំពេញរូបនេះ បានសន្និដ្ឋានថា គម្រោងស្ថានីយ៍ទឹកស្អាតលើទីតាំងថ្មីនេះ អាចត្រូវការផ្ទៃដីគោគចន្លោះពី៥ ទៅ៧ហិកតា ដើម្បីសាងសង់ និងត្រូវការផ្ទៃទឹក ចន្លោះពី១០ ទៅ២០ហិកតា ដើម្បីបូមទឹកទុក សម្រាប់ចម្រាញ់យកទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។  
 
ជុំវិញដំណើរការស្នើសុំ​សាងសង់ និងគម្រោងចំណាយនេះ សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការឆ្លើយតបពីរដ្ឋាករស្វយ័តក្នុងភ្នំពេញបាននៅឡើយទេ៕ 
 

Tag:
 ភ្នំពេញ
  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com