ជាតិ
លោកស្រី ជូ ប៊ុនអេង៖ អយុត្តិធម៌ ដែលអាម៉េរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស
20, Jul 2022 , 6:18 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ រូបពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យល់ថា មិនយុត្តិធម៌ឡើយ ដែលក្រសួងការរបរទេសអាម៉េរិក សម្រេចឲ្យកម្ពុជាជាប់លេខ៣ ជាប្រទេស ដែលមានការជួញដូរមនុស្ស។ ចំណាត់ថ្នាក់លេខ៣នេះ ធ្វើឲ្យកម្ពុជា ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស។

 
លោកស្រី ជូ ប៊ុនអេង ស្នើឲ្យភាគីដែលដឹងឮ ពីករណីជួញដូរមនុស្សនៅកម្ពុជា រាយការណ៍ដល់អាជ្ញាធរ ដើម្បីសហការគ្នាដោះស្រាយបញ្ហា។ ឆ្លើយតបនឹងរបាយកាណ៍របស់ក្រសួងការបរទេសអាម៉េរិក ដែលចេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស លោកស្រី មានប្រសាសន៍ថា «មិនយុត្តិធម៌ទាល់តែសោះ»។ 
 
សូមស្ដាប់ការបកស្រាយពិស្តាររបស់លោកស្រី ជូ ប៊ុនអេង ក្នុងបទសម្ភាសជាមួយកញ្ញា ឡាយ សុភាវតី ជុំវិញការដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្ស៖  


 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com