ជាតិ
សង្គមជាតិ
គ្រឿងញៀនជាង ៤៥គីឡូក្រាម រឹបអូសបានពីជនជាតិចិននៅខណ្ឌ៧មករា
25, Jul 2022 , 11:19 am        
រូបភាព
ជនសង្ស័យជនជាតិចិន
ជនសង្ស័យជនជាតិចិន
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៥ គីឡូក្រាម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 
សមត្ថកិច្ច បានស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបនៅគោលដៅ ៤ផ្សេងៗគ្នាជាបន្តបន្ទាប់។ក្នុងនោះ គោលដៅទី១ រកឃើញនៅចំណុចបន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២, គោលដៅទី២ នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា និងទី៣ រកឃើញនៅបន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកគោលដៅទី៤ នៅបន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា។ ចំពោះជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិចិន។
 

គ្រឿងញៀនដែលសមត្ថកិច្ចដកហូតបានពីគោលដៅចំនួន ៤ទីតាំង

សមត្ថកិច្ចបន្តថា ចំពោះវត្ថុតាងដកហូតបានរួមមាន អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧ គ.ក្រ ១៥០.១៦ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤ គ.ក្រ ០២៤ក្រាម, កេតាមីន(KETAMIN)ទម្ងន់ ២៤ គ.ក្រ ៣៨០ក្រាម។ នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។
 
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តដោះស្រាយតាមនីតិវិធី៕
 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com