កីឡាជាតិ
ជាតិ
AFF U-18 WOMEN’S៖ពីរប្រកួតកម្ពុជារបូត៥គ្រាប់
25, Jul 2022 , 11:59 am        
រូបភាព
កីឡាការិនីកម្ពុជា ទន់ គីមហុង បណ្តើរបាល់ទៅតំបន់ក្រុមថៃ(រូបពី សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)
កីឡាការិនីកម្ពុជា ទន់ គីមហុង បណ្តើរបាល់ទៅតំបន់ក្រុមថៃ(រូបពី សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)
ដោយ៖ហៀក ឆក

ជំនួបពីរប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៨ឆ្នាំ របូត៥គ្រាប់ និងពុំមានការទាត់បញ្ចូលទីគេបានវិញឡើយ។ បច្ចុប្បន្នពូលA វៀតណាម ថៃ ឥណ្ឌូណេស៊ី មាន៣ពិន្ទុដូចគ្នា ខណៈកម្ពុជា និងសិង្ហបុរី ពុំមានពិន្ទុនៅឡើយ។

 
ពីរប្រកួតដំបូងនេះ កម្ពុជាហាក់ធ្វើមិនបានល្អ ក្នុងពានរង្វាន់ AFF U-18 Chapionship 2022 ។ ជំនួប ទល់នឹងក្រុមថៃ កាលពីថ្ងៃទី២២ ខែកក្កដា នាកីឡដ្ឋាន Gelora Jakabaring កម្ពុជា ចាញ់ដោយលទ្ធផល ០-៤ ហើយក៏រងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ០-១ កាលពីថ្ងៃទី២៤ កក្កដា ។ 
  

ការប្រកួតបាល់ទាត់រវាងក្រុមនារីអាយុក្រោម ១៨ឆ្នាំកម្ពុជា ទល់នឹងឥណ្ឌូណេស៊ី(រូបពី សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)

វៀតណាម ប្រកួតដំបូងរបស់ខ្លួនយកឈ្នះទៅលើក្រុម សិង្ហបុរី ៩-០ ឈរលេខ១ ពូលA បណ្តោះអាសន្នដែលមាន៣ពិន្ទុស្មើ ថៃ និងឥណ្ឌូណេស៊ី។ កម្ពុជា និងសិង្ហបុរី ជាក្រុមដែលពុំមានពិន្ទុដូចគ្នា។ ប្រកួតបន្ទាប់របស់កម្ពុជានឹងត្រូវជួបវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង ៣ និង៣០នាទី នាកីឡដ្ឋាន Gelora Jakabaring និងជួបសិង្ហបុរី នៅថ្ងៃទី៣០ កក្កដា ក្នុងកីឡដ្ឋាន និងពេលវេលាដដែល៕
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com