ជាតិ
អាជ្ញាធរសៀមរាប ដុតបំផ្លាញប៊ីចេងសញ្ញារូបវែកក្លែងក្លាយ ១៨តោន
29, Jul 2022 , 11:59 am        
រូបភាព
ប៊ីចេងសញ្ញារូបវែកក្លែងក្លាយ១៨តោន ត្រូវបានអាជ្ញាធរដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា។ រូបពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ប៊ីចេងសញ្ញារូបវែកក្លែងក្លាយ១៨តោន ត្រូវបានអាជ្ញាធរដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា។ រូបពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានដុតបំផ្លាញប៊ីចេងសញ្ញារូបវែងក្លែងក្លាយប្រហែល១៨តោន។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅថ្ងៃទី២៩ កក្កដានេះ។


ប៊ីចេងសញ្ញារូបវែងចំនួន ១៨តោននេះ ត្រូវក្រុមប្រតិបត្តិបង្រ្កាបបានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ទុកសម្រាប់ធ្វើពាណិជ្ជកម្ម។
 
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានរួមគ្នា ដុតបំផ្លាញប៊ីចេងសញ្ញារូបវែកក្លែងក្លាយ ចោលទាំងស្រុង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមលោក ប៉ុក តារា ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប បុគ្គលជាម្ចាស់ផលិតផលក្លែងក្លាយ ត្រូវបានសាលាដំបូងខេត្តសៀមរាបចេញសាលក្រមដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៕
 
 
 

Tag:
 ប៊ីចេងក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com