ជាតិ
កម្ពុជា-ថៃរៀបចំកម្មពិធីជិះកង់ អបអរដំណើរឆ្ពោះទៅកាន់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
30, Jul 2022 , 3:40 pm        
រូបភាព
រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
រដ្ឋបាលខេត្តកោះកុង និងខេត្តត្រាតនៃប្រទេសថៃបានរៀបចំព្រឹត្តិការជិះកង់កម្សាន្តមិត្តភាព ឆ្លងព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៩កក្កដា។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង ជំរុញទេសចរផ្ទៃក្នុងរវាងប្រទេសទាំង២ និង អបអរដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣​ ។


យោងតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ អ្នកចូលរួមព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពកម្ពុជា-ថៃ មានប្រមាណ ៦០០នាក់ ក្នុងនោះពលរដ្ឋក្នុងខេត្តកោះកុង ១៩២ នាក់។ ចំណែក អ្នកជិះកង់ ៤២១នាក់ទៀតមកពីខេត្តខេត្តត្រាត ស៊ីសាកេត  ឈៀងម៉ៃ  ស្រះកែវ កូរ៉ាត់ នគររាជសីមា និងខេត្តសុរិន្ទ នៃប្រទេសថៃ។
 
ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា និងថៃ។ លើសពីនេះ កម្មវិធីជិះកង់កម្សាន្តមិត្តភាពនេះ ក៏ចូលរួមបង្ហាញ និងផ្សព្វផ្សាយថាគោលដៅទេសចរណ៍ខេត្តកោះកុង និងខេត្តត្រាត ជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីជំរុញទេសចរផ្ទៃក្នុងទាក់ទាញទេសចរអន្តរជាតិ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះមួយទៀតគឺ អបអរដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡានេះ។
 
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកទី៣២ ដែលធ្វើឡើងចាប់ពីថ្ងៃទី៥ ខែ១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
 
 








Tag:
 កោះកុង
  SEA GAMES
  ASEAN PARA GAME 2023
© រក្សាសិទ្ធិដោយ thmeythmey.com