ជាតិ
កម្ពុជា នឹងបន្តធ្លាក់ភ្លៀងកម្រិតបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ មួយសប្ដាហ៍
03, Aug 2022 , 7:59 am        
រូបភាព
រូបភាពដោយរដ្ឋបាលខេត្ត ព្រះសីហនុ
រូបភាពដោយរដ្ឋបាលខេត្ត ព្រះសីហនុ
ដោយ:
ភ្នំពេញ៖ កម្ពុជានឹងរងឥទ្ធិពលសម្ពាធទាប(ITCZ ) អូសបន្ទាយកាត់ភាគខាងជើងប្រទេសថៃ ឡាវ វៀតណាមជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំងលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះនឹងនាំឱ្យកម្ពុជាមានភ្លៀងធ្លាក់កម្រិតពីបង្គួរទៅច្រើន និងផ្នែកខ្លះនៃខេត្តកោះកុងនិងព្រះសីហនុ អាចមានជំនន់ទឹកភ្លៀង។


តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងរងឥទ្ធិពលចំនួនពីរ ដែលអាចបង្កឱ្យ មានភ្លៀងធ្លាក់កម្រិតបង្គួរទៅច្រើន រយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី ៣-៩ ខែសីហា ។  រីឯ ផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុ អាចមានជំនន់ទឹកភ្លៀង នៅ។ចន្លោះថ្ងៃទី ៦-៩ សីហា។
 
ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់កម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
ដោយឡែក នៅថ្ងៃទី៦ ដល់៩ ខែសីហា បណ្ដា​ខេត្តនិងរាជធានីនៅទំនាបភាគខាងត្បូង អាចមានភ្លៀងអាចធ្លាក់នៅក្នុងកម្រិតតិចទៅមធ្យម ដោយសារឥទ្ធិពល​ ហ្ទឺន ។ 
រីឯតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ  អាចនឹងមានភ្លៀងកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 
តែនៅចន្លោះពីថ្ងៃទី៦ ដល់៩ ខែសីហា តំបន់មាត់សមុទ្រ  នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលអាចធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រឈម នឹងជំនន់ទឹកភ្លៀង។ ជា​មួយគ្នានេះ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com