កីឡាជាតិ
ជាតិ
ប៉ារ៉ាហ្គេម៖ កីឡាករ យ៉ាវ វណ្ណៈ បានមេដាយសំរឹទ្ធ លើវិញ្ញាសាហែលទឹក
04, Aug 2022 , 3:10 pm        
រូបភាព
កីឡាករ យ៉ាវ វណ្ណៈ ក្នុងពិធីទទួលមេដាយ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី
កីឡាករ យ៉ាវ វណ្ណៈ ក្នុងពិធីទទួលមេដាយ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី
ដោយ៖ ហៀក ឆក
 
កីឡាករកម្ពុជា យ៉ាវ វណ្ណៈ ដណ្តើមបានមេដាយសំរឹទ្ធទី២ សម្រាប់ខ្លួនលើវិញ្ញាសាហែលទឹក​ និងជាមេដាយទី២៣ ជូនកម្ពុជា ក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី គិតត្រឹមរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

 
កីឡាករហែលទឹកកម្ពុជា យ៉ាវ វណ្ណៈ យកបានមេដាយសំរឹទ្ធ ដែលសម្រេចបានត្រឹមរយៈពេល ២នាទី និង៥០ វិនាទី តាមពីក្រោយម្ចាស់ផ្ទះឥណ្ឌូណេស៊ីកីឡាករ Bayu Putra Yuda ដែលបញ្ចប់ក្នុងរយៈពេល ២នាទី និង៤៥ វិនាទី ដែលខុសគ្នាបន្តិចបន្តួចជាមួយនឹងម្ចាសមេដាយមាសមកពីម៉ាឡេស៊ី ដែលបញ្ចប់ត្រឹមរយៈពេល ២នាទី និង៣៦ វិនាទី។
 
នេះជាមេដាយសំរឹទ្ធទី២ របស់ខ្លួន ហើយក៏ជាមេដាយទី៥ សម្រាប់កីឡាហែលទឹកកម្ពុជា និងជាមេដាយទី២៣ សម្រាប់កម្ពុជាផងដែរលើប្រភេទកីឡាហែលទឹក។ គិតត្រឹមរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះកម្ពុជាសម្រេចបានមេដាយមាស៦ ប្រាក់៨ និងសំរឹទ្ធ៩៕
 

Tag:
 កីឡាហែលទឹក
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com