ជាតិ
ពន្ធដារប្រកាសហៅម្ចាស់ក្រុមហ៊ុន២ទៀត ឱ្យមកទូទាត់បំណុល
04, Aug 2022 , 10:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(GDT)
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(GDT)
ដោយ៖ ចៀន និតា

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសហៅម្ចាស់ក្រុមហ៊ុនចំនួន២ទៀត ឱ្យមកចូលខ្លួនទូទាត់បំណុលពន្ធរដ្ឋ។ នេះយោងតាមលិខតរបស់អគ្គនាយកដ្ឋានពន្ធដារ(GDT) នាថ្ងៃទី១សីហា។​ ពន្ធដារ ប្រកាសហៅ នាយកក្រុមហ៊ុន ស៊ុន ជីនថេស្ថាយ​ ខេមបូឌា (SUNGIN TEXTLE (CAMBODIA) CO., LTD.) និងក្រុមហ៊ុន សុក ខូអិលធីឌី (MOEUN SOK CO., LTD) ដែលបានចុះបញ្ជីសារពើពន្ធ ឱ្យមកចូលខ្លួនទូទាត់បំណុលពន្ធ​ឱ្យបានថ្ងៃទី១៥សីហា ឆ្នាំ២០២២។ លិខិតអញ្ជើញរបស់GDT បានបញ្ជាក់ថា៖ «អនុលោកតាមមាត្រា​ ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ​ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក[ក្រុមហ៊ុន] មកអគ្គនាយកដ្ឋានពន្ធដារ មិនឱ្យលើសពី១៥ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញ ក្នុងទំព័រសារព័ត៌មាននេះ ដើម្បីរកទូទាត់បំណុលពន្ធរដ្ឋ»។​



អគ្គនាយកដ្ឋានពន្ធដារ បានព្រមានថា ក្នុងករណីបើក្រុមហ៊ុនមិនមកតាមការកំណត់នេះទេ គឺអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

© រក្សាសិទ្ធិដោយ thmeythmey.com