សុខភាព
អន្តរជាតិ
ហុងកុង​នឹង​សម្លាប់សត្វ​មាន់២ម៉ឺន​ក្បាល ក្រោយពី​រកឃើញ​មេរោគ H7N9
28, Jan 2014 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ហុងកុង​នឹង​សម្លាប់សត្វ​មាន់​ប្រមាណ​ជា២ម៉ឺន​ក្បាល ក្រោយពី​បាន​រកឃើញ​មេរោគ​ផ្តាសាយ​បក្សី H7N9 ក្នុង​ខ្លួន​ពពួកសត្វ​មាន់​ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន។ រោគសញ្ញា​ជា​វិជ្ជមាន​នេះ​ត្រូវបាន​រកឃើញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ទីក្រុង​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​មួយ​នេះ បានធ្វើ​ណែនាំ​ឲ្យ​មានការ​ធ្វើតេស្ត​ន៍​សត្វ​មាន់​ដែល​នាំចូល​មានជីវិត បន្ទាប់ពី​ការកើនឡើង​នូវ​កង្វល់ផ្សេងៗជុំវិញ​សុវត្ថិភាព​នៃ​ការនាំ​ចូល ជាពិសេស​ពី​ចិនដីគោក។


មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារតែ​មេរោគ​មួយ​នេះ​នៅ​ហុងកុង បើ​គិត​ចាប់តាំងពី​ការបង្ក​រោគ​ជា​លើក​ទី១ត្រូវបាន​រាយការណ៍​ជា​សាធារណៈ​កាលពី​ខែធ្នូ។ កាលពី​ថ្ងៃ​សុក្រ ទីក្រុង​នេះ បាន​ណែនាំ​ឲ្យ​មានការ​ធ្វើតេស្ត៍​ស្វែងរក​មេរោគ​ផ្តាសាយ H7N9ក្នុង​សត្វ​មាន់​ដែលមាន​ជីវិត និង​បាន​រកឃើញភ្លាមៗនូវ​មេរោគ​នេះ​ក្នុង​ពពួកសត្វ​មាន់​មួយក្រុម៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com