ជាតិ
សិល្បះ
ពេជ្រ ម៉ៃណាវីតា កញ្ញាឯកកម្ពុជាទី១ គ្រងមកុដជ័យលាភី Miss Pettie Global ២០២២
07, Aug 2022 , 12:29 pm        
រូបភាព
កញ្ញា ពេជ្រ ម៉ៃណាវីតា ម្ចាស់ជ័យលាភីកម្មវិធី Miss Pettie Global 2022
កញ្ញា ពេជ្រ ម៉ៃណាវីតា ម្ចាស់ជ័យលាភីកម្មវិធី Miss Pettie Global 2022
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធី Miss Pettie Global ឆ្នាំ២០២២ បានប្រកាសឈ្មោះកញ្ញាឯកម្ចាស់ជ័យលាភីនោះគឺ កញ្ញា ពេជ្រ ម៉ៃណាវីតា (សារី ស្រីពេជ្រ) បវរកញ្ញានៃប្រទេសកម្ពុជា។ លោក ម៉ែន និមលរ័ត្ន ម្ចាស់ក្រុមហ៊ុន CIM តំណាងឱ្យកញ្ញាឯករូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេឡេក្រាមថា សារី ស្រីពេជ្រ មានភាពជឿជាក់លើខ្លួនឯង ហើយតែងតែមានការត្រៀមខ្លួនជានិច្ច ទាំងការតុបតែងខ្លួន របៀបដើរម៉ូដគ្រប់ទម្រង់ ព្រមទាំងចំណេះដឹងទូទៅក្នុងការឆ្លើយសំណួរជាភាសាអន្តរជាតិផងដែរ។


 
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃ ទៅលើបីវិញ្ញាសារដូចគ្នានៅប្រទេសម៉ាឡេស៊ី កម្មវិធី Miss Pettie Global 2022 បានរកឃើញម្ចាស់ជ័យលាភីឯកហើយ នោះគឺ កញ្ញា ពេជ្រ ម៉ៃណាវីតា ( សារី ស្រពេជ្រ) ដែលជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា។ នេះជាលើកទី១ សម្រាប់កម្ពុជាដែលទទួលបានមកុដជ័យលាភីក្នុងការប្រកួតកញ្ញឯកនៅលើឆាកអន្តរជាតិ។
 
កម្មវិធីប្រកួតប្រជែង Miss Pettie Global 2022 មានការចូលរួមពីកញ្ញាឯកសរុបទាំងអស់ចំនួន១០ប្រទេសរួមមាន ម៉ាឡេស៊ី កម្ពុជា ហ្វីលីពីន ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី នីហ្សេរីយ៉ា។ល។ ក្នុងនោះប្រទេសម៉ាឡេស៊ី គឺជាតំណាងម្ចាស់ផ្ទះអ្នករៀបចំកម្មវិធី ហើយកម្មវិធីមានចប់ជាស្ថាពរកាលពីយប់ថ្ងៃទី៦ សីហា នាវេលាម៉ោងជិតបីរំលងអាធ្រាត្រម៉ោងនៅកម្ពុជា។


លោក ម៉ែន និមលរ័ត្ន ម្ចាស់ក្រុមហ៊ុន CIM អ្នកតំណាង​កញ្ញា សារី ស្រីពេជ្រ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
 
លោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងផ្ទាល់របស់កញ្ញាឯកកម្ពុជា សារី ស្រីពេជ្រ បានពន្យល់ថា៖ «ខ្ញុំគិតថា ស្រីពេជ្រគាត់មានការត្រៀមខ្លួនបានល្អ ពិសេសការតុបតែងខ្លួន អាចនិយាយបានថាលក្ខណៈ Qeen។ មួយទៀតយើងមានរយៈពេលជាង១ឆ្នាំក្នុងការត្រៀមខ្លួនហាត់សម បំពេញបន្ថែមនូវចំណុចខ្វះខាត ហើយស្រីពេជ្រគាត់តែងតែប្រជ្រៀតខ្លួនចូលរួមទៅក្នុងកម្មវិធីប្រឡងជាច្រើនកន្លងមក។ ទាំងនេះ គឺជាការដកយកនូវបទពិសោធន៍ និងបំពេញបន្ថែមនូវភាពខ្វះខាតរបស់គាត់ ហើយចំណុចមួយដែលពួកយើងបារម្ភគឺការឆ្លើយសំណួររបស់គាត់ តែជាលទ្ធផលគាត់ធ្វើបានល្អ និងទទួលបានជ័យលាភីឯកនេះតែម្តង»។

កញ្ញា សារី  ស្រីពេជ្រ ម្ចាស់ជ័យលាភីឯក រូបនៅចំកណ្តាល
 
សារព័ត៌មានថ្មីនៅមិនទាន់បានការឆ្លើយតបពីកញ្ញា សារី ស្រីពេជ្រដោយផ្តាល់នោះទេ ដោយសារកញ្ញាមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ និងរវល់បំពេញកិច្ចការងារមួយចំនួននៅក្នុងប្រទេសនេះឱ្យរួចសិន មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕


កញ្ញា ពេជ្រ  ម៉ៃណាវីតា (សារី ស្រីពេជ្រ) ម្ចាស់ជ័យលាភី  Miss Pettie Global 2022

Miss & Miss Pettie Global 2022 ក្នុងការប្រកួតផ្តាច់ព្រាត់នៅប្រទេសម៉ាឡេស៊ី


© រក្សាសិទ្ធិដោយ thmeythmey.com