ជាតិ
ខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀងដោយសាររងឥទ្ធិពលព្យុះមូឡេន
10, Aug 2022 , 7:59 am        
រូបភាព
រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ៖ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបITCZ  និងឥទ្ធិពលព្យុះទី៧ ឈ្មោះមូឡេន MULAN ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែសីហា។ ព្យុះនេះនឹងឆ្ពោះទៅប្រទេសវៀតណាមនៅថ្ងៃទី១១ខែសីហា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យខេត្តមួយចំនួនមានភ្លៀង លាយឡំ ផ្គរ រន្ទះពិសេសខេត្តកោះកុង និងព្រះសីហនុ អាចរងជំនន់ទឹកភ្លៀង។


ក្រសួងធនធានទឹក និងឧតុនិយម​ឱ្យដឹងថា ឥទ្ធិពលសម្ពាធទាប ITCZ អូសបន្ទាយកាត់ភាគខាងជើងប្រទេសថៃឡាវ វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ មូឡេន MULAN នឹងបន្តបក់ទៅប្រទេសវៀតណាមនៅថ្ងៃទី១១ខែសីហា។ 
 
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមក្នុងនោះអាចមានភ្លៀងក្នុងកម្រិតបង្គួរ  ដោយមានលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ចំពោះតំបន់ទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់
 
ចំណែកឯ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។ មួយវិញទៀតនៅចន្លោះថ្ងៃទី១០ដល់១២ ខែសីហានឹងអាចមានភ្លៀងធ្លាក់ច្រើនជាហេតុធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំងនិងមានរលកសមុទ្រខ្ពស់ៗ។ បន្ទាប់ពីនោះ ភ្លៀងនឹងថមថយក្នុងកម្រិតតិចទៅមធ្យម​៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com