ជាតិ
នយោបាយជាតិ
លោក ម៉ែន អេង និងមន្ត្រី៣នាក់ទៀត ត្រូវបានតែងតាំងជាអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឬទ្ធី ក្លាយជាអភិបាលរងខេត្តស្វាយរៀង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា បានចេញអនុក្រឹក្យតែងតាំងមន្ត្រីរាជការ៤រូប ជាអភិបាលរងខេត្តស្វាយរៀង។
ក្នុងចំណោមមន្ត្រីទាំង៤រូបនោះ មានលោក ម៉ែន អេង ដែលជាឧត្តមសេនីយ៍័ត្រីមួយរូបនៃកងយោធពលខេមរភូមិន្ទ។ លោកក៏ត្រូវបានគេស្គាល់ជាទូទៅថា «អេង ឫទ្ធី» ដែលជាអតីតសិល្បករ និងជាថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ លោកមានឋានន្តរស័ក្តឧត្តមមន្ត្រីថ្នាក់លេខ៤។
អភិបាលរងខេត្តស្វាយរៀងថ្មីៗ៣នាក់ទៀត រួមមាន លោក ប៉េង ពោធិ៍សា ឋានន្តរស័ក្កឧត្តមអភិបាលថ្នាក់លេខ៦ នៃក្របខណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ លោកជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
លោក សុខា រ៉ាម ឋានន្តរស័ក្តិវរមន្ត្រី ដែលជាអភិបាលស្រុករំដួល និងលោកស្រី យក់ ស៊ីណាត ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣៕
© រក្សាសិទ្ធិដោយ thmeythmey.com