ជាតិ
ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋកុំឲ្យជឿការឃោសនាពីមហន្តរាយទឹកជំនន់លិចពិភពលោក
26, Aug 2022 , 2:04 pm        
រូបភាព
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក។ រូបពី អគ្គភាពអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្រី្ត
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក។ រូបពី អគ្គភាពអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្រី្ត
ភ្នំពេញ៖ លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម អះអាងថា គ្មានគ្រោះមហន្តរាយលិចលង់ពិភពលោក ដូចការឃោសនារបស់ប្រធានគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យឡើយ។ លោក អំពាវនាវឲ្យ មហាជនពុំជឿករណីនេះ ។

 
ប៉ុន្មានថ្ងៃនេះ មានពលរដ្ឋ និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្ដុំនៅខេត្តសៀមរាប តាមការឃោសនារបស់លោក ខឹម វាសនា ថា នឹងមានទឹកជំនន់លិចលង់ពិភពលោក ហើយមានតែទីក្រុងអង្គរទេ ដែលអាចរួចផុតគ្រោះមហន្តរាយនេះ។ លោក ម៉ៅ ហាក់ មន្រ្តីក្រសួងធនធាន ច្រានចោលពាក្យចចាមអារ៉ាមនេះ ។ លោកស្នើឲ្យពលរដ្ឋ កុំជឿលើពាក្យឃោសនានេះ ក្រៅពីការព្យាករអាកាសធាតុរបស់ក្រសួង។
 
សូមស្ដាប់សំឡេងលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម៖


 

© រក្សាសិទ្ធិដោយ thmeythmey.com