ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ ​ជីវភាពខ្វះខាត សាលានៅឆ្ងាយ សិស្ស៦នាក់ នៃវិទ្យាល័យ ហ៊ុន សែន ជីខលើបោះបង់ការសិក្សា
01, Sep 2022 , 9:30 am        
រូបភាព
លោក ម៉ែន ចាន់ឌីណា កំពុងបង្រៀនសិស្ស ក្នុងបន្ទប់សិក្សា នៃវិទ្យាល័យ ហ៊ុន សែន ជីខលើ ក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល_ខេត្តកោះកុង។
លោក ម៉ែន ចាន់ឌីណា កំពុងបង្រៀនសិស្ស ក្នុងបន្ទប់សិក្សា នៃវិទ្យាល័យ ហ៊ុន សែន ជីខលើ ក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល_ខេត្តកោះកុង។
ដោយ៖ ស៊ួង ប៉ិ
 
ស្រែអំបិល, កោះកុង៖ ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ វិទ្យាល័យ ហ៊ុន សែន ជីខលើ ក្នុងភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានសិស្សសរុប៦នាក់ បានបោះបង់ការសិក្សា។ ក្នុងចំណោមសិស្សទាំងនោះ មាន២នាក់ ជាសិស្សថ្នាក់ទី៩ និង៤នាក់​ជាសិស្សថ្នាក់ទី១២។ លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ ហ៊ុន សែន ជីខលើ បានឱ្យដឹងថា មូលហេតុនៃការបោះបង់ការសិក្សារបស់សិស្សទាំង៦នាក់នេះ គឺមកពីគ្រួសារខ្វះខាត​សា​លាឆ្ងាយពីផ្ទះ និងជាប់ភារៈមើលថែម្ដាយមានជំងឺ។ ជុំវិញការបោះបង់ការសិក្សារបស់សិស្សនេះ លើកឡើងថា ទោះបីចំនួនសិស្សតិច ឬច្រើន ក៏បង្កជាក្ដីបារម្ភដល់សាលា លើអនាគតរបស់សិស្សា​នុសិស្ស ដោយចង់ឱ្យពួកគាត់បន្តការសិក្សា រហូតបញ្ចប់ថ្នាក់ទី១២។ លោក ចាន់ឌីណា អះ​អាងថា កន្លងមកលោកគ្រូអ្នកគ្រូ ក៏ធ្លាប់ចុះអន្តរាគមន៍ដែរ ប៉ុន្តែ​មិនអាចជួយពួកគេបានឡើយ​។

 
តទៅនេះ​ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 
 
 


លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ និង_ជាគ្រូបង្រៀន ក្នុងវិទ្យាល័យ ហ៊ុន សែន ជីខលើ។


វិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ថតពីខាងមុខ។  




 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  វិទ្យាល័យ ហ៊ុន សែន ជីខលើ
  ស្រែអំបិល
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com