ជាតិ
ក្រសួងកសិកម្ម ឱ្យកសិករត្រៀមសង្គ្រោះសត្វ និងទប់ស្កាត់ការឆ្លងជំងឺនៅរដូវវស្សា
01, Sep 2022 , 10:17 am        
រូបភាព
រូបភាពពីហ្វេសប៊ុកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
រូបភាពពីហ្វេសប៊ុកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់កសិករចិញ្ចឹមសត្វឱ្យត្រៀមលក្ខណៈសង្រ្គោះសត្វចិញ្ចឹមខ្លួន និងទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្សេងៗពីសត្វនៅរដូវវស្សានេះ។


 
តាមសេចក្ដីជូនដំណឹងដដែល នារដូវវស្សានេះ ទឹកជំនន់អាចកើតមាននៅតាមតំបន់មួយចំនួន ពិសេសតំបន់ជាប់មាត់ទន្លេ ស្ទឹង បឹងបួ ឬព្រែកជាដើម ដែលអាចបង្កឱ្យមានជំងឺឆ្លងផ្សេងៗពីសត្វផងដែរ។ ដូច្នេះក្រសួងអំពាវនាវដល់កសិករចិញ្ចឹមសត្វ គួរត្រៀមលក្ខណៈសង្រ្គោះសត្វ និងវិធានការទប់ស្កាត់ហានិភ័យ នៃការឆ្លងរាលដាលជំងឺសត្វផ្សេងផងដែរ។
 
ទន្ទឹមនឹងនេះ កសិករចិញ្ចឹមសត្វទាំងអស់គួរស្វែងរកទីទួលសុវត្ថិភាព ឬធ្នើសម្រាប់ដាក់សត្វ និងត្រៀមចំណី-ទឹក សម្អាតទីកន្លែងឱ្យមានអនាម័យល្អ និងត្រូវតាមដានសុខភាពសត្វចិញ្ចឹមឱ្យបានដិតដល់ផងដែរ។ បើសិនករណីមានសត្វឈឺ ត្រូវបំបែកចេញពីគ្នា និងទទួលការព្យាបាលជាដាច់ខាត៕
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com