ជាតិ
លោក ឃឹម ហ្វីណង់ ឡើងជាអភិបាលរងខេត្តសៀមរាប
02, Sep 2022 , 10:40 am        
រូបភាព
លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី ឡើងកាន់តំណែងជាអភិបាល​រងខេត្ត​សៀមរាប
លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី ឡើងកាន់តំណែងជាអភិបាល​រងខេត្ត​សៀមរាប
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដ៏ល្បីល្បាញ បានត្រូវបានតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែសីហា។

 
ក្នុងអនុក្រឹត្យដដែល ប្រមុខរដ្ឋាភិបាល បានតែងតាំងមន្ត្រី៣នាក់ទៀតសម្រាប់តំណែងអភិបាលរងខេត្តសៀមរាបដូចគ្នា ក្នុងនោះមានលោក សុខ ថុល នាយករដ្ឋបាល និងជាអ្នកពាក្យសាលាខេត្ត, លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងលោក យុន លីនណេ ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com