កីឡាអន្តរជាតិ
អន្តរជាតិ
Antony, Rashford ជួយ Man Utd បញ្ចប់ភាពមិនចាញ់ Arsenal រីឯ Man City និង Liverpool ស្មើដូចគ្នា
05, Sep 2022 , 5:59 am        
រូបភាព
រូបភាព Facebook ៖ Mancheter United
រូបភាព Facebook ៖ Mancheter United
បិសាចក្រហម Manchester United យកបានជ័យជម្នះលទ្ធផល ៣-១ បញ្ចប់ភាពមិនដែលចាញ់ ៥ប្រកួតជាប់គ្នារបស់ Arsenal ក្រុមកំពូលតារាង ក្នុងកីឡដ្ឋាន Old Trafford ថ្ងៃទី៤ ខែកញ្ញា។ ក្រុម Manchester City និង Liverpool ប្រកួតស្មើរៀងខ្លួន។
 
ជាគ្រាប់ដំបូងនៃការចាប់ផ្តើមក្នុងក្របខណ្ឌ Premier League របស់ខ្សែប្រយុទ្ធស្លាបស្តាំ Antony កីឡាករចំណូលថ្មីក្រុម Man United ក្រោយផ្ទេរមកពីក្រុម Ajax Amsterdam ដោយស៊ុតនាំមុខ ១គ្រាប់នៅនាទី ៣៥។ ការប្រកួតក្នុងវគ្គទីមួយក្រុមទាំងសងខាងមានឱកាសវាយសម្រុកគ្នាទៅវិញទៅមកបន្ត បន្តែគ្មានលទ្ធផលប្រែប្រួល រហូតបញ្ចប់វគ្គ។
 
ឈានចូលវគ្គទីពីរ Arsenal អាចរកបាន ១គ្រាប់តាមស្មើដោយ Bukayo Saka នៅនាទី ៦០ ជាការភ្លាត់ស្នៀតនៃកីឡាករ Man United តែយ៉ាងណានាំមុខបានត្រឹម ៦នាទីខ្សែប្រយុទ្ធ Marcus Rashford ស៊ុតបន្ថែមគ្រាប់ទី ២នៅនាទី៦១ ជាការបញ្ជូនយ៉ាងល្អពី Christian Eriksen ដែលឆ្មក់បានបាល់ដាច់យ៉ាងល្អពីកីឡាករកាំភ្លើងធំ ហើយគ្រាបទី៣ នៅនាទៅ ៧១ បន្តែមពី Rashford សមល្មមនាំជ័យជម្នះលើក្រុមភ្ញៀវ Arsenal ដែលឈរកំពូលតារាង។ 
  


ជំនួប Merseyside Derby បើកឆាកសប្តាហ៍ទី៦ ទឹកដី Goodison Park រវាងម្ចាស់ផ្ទះ Everton និង ហង្សក្រហម Liverpool បញ្ចប់ដោយលទ្ធផល ០-០ ថ្ងៃទី៣ ខែកញ្ញា។ ជាការខកចិត្តជាថ្មីសម្រាប់លោក Jurgen Klopp មិនអាចបន្តស្វែងរកជ័យជម្នះដើម្បីប្រជែងជាមួយក្រុមតំបន់កំពូលតារាងទាំង៤ ខណៈដែលការវិលត្រលប់មិនវិញរបស់ Darwin Nunez ក្រោយរងបម្រាមមិនអាចជួយអ្វីបាន។
 
ចំណែកជំនួបប្រចាំទីក្រុងឡុងដ៍មួយទៀត Chelsea អាចស្តារមុខមាត់ឡើងវិញដោយកីឡាករ Ben Chilwell និង Kai Harvartz រកបានម្នាក់ ១គ្រាប់យកឈ្នះលើក្រុមភ្ញៀវ West Ham United របស់លោក Devid Moyes ក្នុងលទ្ធផល ២-១។ 
 
ការប្រកួតដ៏អស្ចារ្យដែលមានគ្រាប់ស៊ុតច្រើនប្រចាំសប្តាហ៍ទី៦ នេះគឺជំនួបរបស់ក្រុមម្ចាស់ផ្ទះ Brighton & hove Albion នាកីឡដ្ឋាន The American Express Community បានយកឈ្នះលើ Leicester City លទ្ធផលដល់ទៅ ៥-២ មុនការប្រកួត Man United ឈ្នះ Arsenal។ ចំណែកការប្រកួតកាលថ្ងៃទី៣ ក្រុម Brentford បានបំបាក Leeds United លទ្ធផល ៥-២។
 
ខាងក្រោមនេះជាលទ្ធផលគូផ្សេងទៀតនៅការប្រកួតសប្តាហ៍ទី៦ នៃក្របខណ្ឌ Premier League ៖

Newcastle United ស្មើ ០-០ Crystal Palace
Nottingham Forest ចាញ់ AFC Bounemouth ៣-២
Tottenham Hotspur ឈ្នះ Fulham ២-១
Wolvers ឈ្នះ Southampton ១-០
Manchester City ស្មើ Aston Villa ១-១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com