ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ពលរដ្ឋឃុំក្តីដូង បារម្ភពីសុវត្ថិភាពពេលធ្វើដំណើរ​ពេលយប់ និងស្នើអាជ្ញាធរឱ្យដាក់​ភ្លើងបំភ្លឺផ្លូវ
05, Sep 2022 , 10:59 pm        
រូបភាព
ពលរដ្ឋក្នុងភូមិណាមគ្រែង បារម្ភពីសុវត្ថិភាពពេលធ្វើដំណើរនៅពេលយប់ និងចង់ឱ្យមានភ្លើងបំភ្លឺផ្លូវ។
ពលរដ្ឋក្នុងភូមិណាមគ្រែង បារម្ភពីសុវត្ថិភាពពេលធ្វើដំណើរនៅពេលយប់ និងចង់ឱ្យមានភ្លើងបំភ្លឺផ្លូវ។
ដោយ៖ យន់ តាន់អា
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ពលរដ្ឋរស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្ហាញការព្រួយបារម្ភ ពីការធ្វើដំណើររបស់ពួកគេនាពេលយប់ ដោយសារនៅតាមផ្លូវគ្មានភ្លើងបំភ្លឺ និងប្រជាការពារនា​។ បញ្ហាដែលពួកគេ ខ្លាចនាពេលធ្វើដំណើរនាពេលយប់នោះ គឺចោរកម្ម និងជិះធ្លាក់ជង្ហុកជាដើម។ តបនឹងបញ្ហានេះ លោក ឃន ឆេងលី ជំទប់ទី១ឃុំក្ដីដូង ក៏បានកត់សម្គាល់ពីបញ្ហាខ្វះភ្លើងបំភ្លឺផ្លូវនេះដែរ។ បើតាមលោក ឃន ឆេងលី កន្លងមក​ឃុំក៏បានដាក់ស្នើទៅ​រដ្ឋបាលស្រុក និងអង្គការដៃគូ ឱ្យជួយឧបត្ថម្ភដល់ការដាក់ភ្លើងបំភ្លឺនេះ ដែរ ខណៈ​ឃុំពុំមានលទ្ធភាពនៅឡើយ។ យ៉ាងណា បច្ចុប្បន្ននៅក្នុងឃុំក្ដីដូង មានបំពាក់​ភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ ចំនួន២៧ដើម នៅក្នុងភូមិក្ដីដូង​ ខណៈភូមិពាមគ្រែង អូរសំបួរ និងស្លែង មិនទាន់មានភ្លើងបំភ្លឺផ្លូវនៅឡើយទេ។


 
 តទៅនេះ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 
 
 

អ្នកស្រី ញ៉ែប ចាន់នី ពលរដ្ឋរស់នៅក្នុងភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។


  អ្នកស្រី ភាព សុភ័ក្ត្រ ពលរដ្ឋរស់នៅភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)


 
 

Tag:
 ក្ដីដូង
  សេវាសាធារណៈ
  ឃន ឆេងលី
  ភ្លើងបំភ្លឺ
© រក្សាសិទ្ធិដោយ thmeythmey.com