ជាតិ
កម្ពុជា នឹងមានជំនន់ទឹកភ្លៀង លាយឡំខ្យល់កន្ត្រាក់រយៈពេល៤ថ្ងៃ
07, Sep 2022 , 7:59 am        
រូបភាព
ជំនន់ទឹកភ្លៀងលិចផ្ទះពលរដ្ឋក្នុងស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ។ រូបភាពពីទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជំនន់ទឹកភ្លៀងលិចផ្ទះពលរដ្ឋក្នុងស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ។ រូបភាពពីទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ភ្នំពេញ៖ កម្ពុជា នឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿងពីមធ្យមទៅបង្គួរនៅទូទាំងប្រទេសរយៈពេល៤ថ្ងៃ។

 
ការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ។ ចំណែកតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ។ 
 
នៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ ផងដែរ។ ចំពោះតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តជាប់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹកមានការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។ដោយឡែកនៅថ្ងៃទី៧ ដល់ថ្ងៃទី៩វិញ ពលរដ្ឋរស់នៅ ឬប្រកបរបរនេសាទសមុទ្រមានការប្រុងប្រយ័ត្នពី ភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ៗ៕
 
 
 

Tag:
 ThmeyThmey25
  ស្ថានភាពអាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com