ជាតិ
CNN៖ «លតឆា» ស្ថិតក្នុងចំណោម​អាហារ​តាមផ្លូវ៥០មុខដ៏ពេញនិយមនៅអាស៊ី
06, Sep 2022 , 5:53 pm        
រូបភាព
ដោយ:
សារព័ត៌មាន​ស៊ីអិនអិន នៅក្នុងខ្ទង់ដំណើរ​កម្សាន្ត​របស់ខ្លួន បាន​ដាក់បញ្ចូល «លតឆា» របស់ខ្មែរ ទៅក្នុង​បញ្ជីអាហារ​តាម​ផ្លូវ​ដ៏ពេញនិយម​បំផុតនៅអាស៊ី។

 
«លតឆា» ជាអាហារពេញនិយមមួយនៅកម្ពុជាដោយមាន​ការ​ដាក់​លក់​តាំងពីរទេះរុញតាមផ្លូវ រហូត​ដល់​ហាង​ទំនើប ជាមួយនឹង​តម្លៃសមរម្យ។ អាហារ​ដ៍ពេញនិយម​នៅ​កម្ពុជានេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ម្សៅអង្ករ ដែល​ក្លាយជា​សរសៃតូចល្មម ហើយ​ឆាលាយជាសាច់ បន្លែ ស៊ុត និងគ្រឿងផ្សំផ្សេងទៀត។​

អត្ថបទទាក់ទង
 
ភាពពេញនិយមនៃលតឆានៅ​កម្ពុជា បាន​ធ្វើឲ្យ​អាហារ​តាមផ្លូវ​នេះ ត្រូវ​បាន​ដាក់បញ្ជូល​ក្នុងបញ្ជីមុខម្ហូប 50 of the Best Street Foods in Asia របស់​សារព័ត៌មាន CNN Travel។
 
នៅតំបន់អាស៊ីអាគ្នេយ៍ អាហារ​​ដែល​ស្ថិតក្នុងបញ្ជីអាហារតាមផ្លូវពេញនិយម៥០មុខរបស់អាស៊ី ផងដែរនោះ​មាន​ដូចជា Banh Mi, កាហ្វេទឹកកក និង​ហ្វឺ​របស់វៀតណាម, ក្តាមអូមីឡែត (Crab omelets), Khao soi និង Sai Krok Isan របស់ថៃ, បាយដំណើប Nam Khao និង Khao jee របស់ឡាវ, Gado gado, Getuk និង Kerak telor របស់ឥណ្ឌូណេស៊ី, Halo-halo និង Kwek kwek របស់​ហ្វីលីពីន, Lahpet thoke និង Mohinga របស់​មីយ៉ាន់ម៉ា, Kuih cincin របស់ព្រុយណេ, Nasi lemak និង​ឡាក់សា Asam Laksa របស់ម៉ាឡេស៊ី, ក្តាមម្ទេស (Chili crab) របស់​សិង្ហបុរី។
 
ក្រៅពីនេះ អាហារ​តាមផ្លូវ​រួម​ក្នុងតំបន់មាន​ដូចជា Kaya toast របស់​សិង្ហបុរី/ម៉ាឡេស៊ី, Rojak របស់ម៉ាឡេស៊ី/ឥណ្ឌូណេស៊ី/សិង្ហបុរី ក៏ដូចជានំរ៉ូទី (Roti prata) ដែល​ដំបូងឡើយពេញនិយម​នៅ​សិង្ហបុរី និងម៉ាឡេស៊ី ហើយ​មានការពេញនិយមនៅក្នុងតំបន់ទាំងមូល។
 
អាហារផ្សេងទៀត​ក្នុងបញ្ជីរបស់ CNN Travel មាន Achcharu, Hoppers (ស្រីលង្កា), តែគជ់, មាន់ឆាអំបិលម្រេច, Stingky tofu (តៃវ៉ាន់), Bun kebab, Falooda (ប៉ាគីស្ថាន), Cheong fun, Curry fish balls, Egg waffles (ហុងកុង), Ema datshi (ប៊ូតង់), Fuchka (បង់ក្លាដែស), Jiangbing, Jiazi, Lahpet ទីបេ, Rou jia mo, Xiao long bao (ចិន), Kavaabu (ម៉ាល់ឌីវ), Khuushuur (ម៉ុងហ្គោលី), Kimbab, Tteokbokki (កូរ៉េខាងត្បូង), Momos (ណេប៉ាល់), ការ៉េម Sofuto kurimu, Takoyaki, Yakitori (ជប៉ុន), Vada pav (ឥណ្ឌា)៕
 
 
 
 

Tag:
 អាហារតាមផ្លូវ
  លតឆា
  ThmeyThmey25
  CNN
© រក្សាសិទ្ធិដោយ thmeythmey.com