កីឡាអន្តរជាតិ
អន្តរជាតិ
Crystal Palace និង Fulham មមា​ញឹក​ជាងគេ​នៅ​ថ្ងៃបិទ​ទីផ្សាដោះ​ដូរកី​ឡាករ
01, Feb 2014 , 12:20 pm        
រូបភាព
ដោយ: រួបរួម
ទីផ្សា​ដោះ​ដូរកី​ឡាករ​ដែល​បាន​ដំណើរ​កាលពី​ថ្ងៃទី​១ ខែមករា បាន​បិទ​ជាផ្លូវ​កាល​កាលពី​រាត្រី​ថ្ងៃសុក្រ​ទី​៣១ ខែមករា។ សម្រាប់​ថ្ងៃ​ឱសានវាទ​ចុងក្រោយ ក្លិប Crystal Palace និង Fulham នៃក្រ​បខណ្ឌ​ English Premier League រក​បាន​ចំណូល​ថ្មី​រៀងៗ​ខ្លួន​រហូត​ដល់ទៅ​៥នាក់។ ពេញ​មួយខែ​មករានេះ Fulham ចុះកិ​ច្ច​សន្យា​ជាមួយ​កីឡាករ​ថ្មី​សរុប​៧នាក់។



តម្លៃខ្លួន​១២លានផោន​ដែល​ Chelsea ផ្តល់ឲ្យ St. Etienne ដើម្បី​ទទួល​បានខ្សែការពារ​បារាំ​ង​​ Kurt Zouma គឺ​ជាតម្លៃ​ដែលខ្ពស់ជាងគេ​នៅ​ថ្ងៃ​បិទទីផ្សា ប៉ុន្តែ​តម្លៃ​ដោះដូរ​ដ៏​ធំ​បំផុត​ប្រចាំ​ខែមករានោះ គឺ​ការនាំ​យក​ខ្សែបម្រើ​អេស្ប៉ាញ Juan Mata ពី​ក្លិប Chelsea របស់​ Manchester United ជាមួយ​នឹងតម្លៃខ្លួន​៣៧,១លាន​ផោន។

ខាងក្រោ​មនេះគឺ​ជាបញ្ជី​ឈ្មោះ​កីឡាករ​សំខាន់ៗ​ដែល​បានផ្ទេ​រនៅ​ថ្ងៃបិទទីផ្សា​រដោះ​ដូរកីឡា​ករ៖

Pablo Armero [Napoli - West Ham] ខ្ចីជើង
Dimitar Berbatov [Fulham - Monaco] ខ្ចី​ជើង
Thievy Bifouma [Espanyol - West Brom] ខ្ចីជើង
Liam Bridcutt [Brighton - Sunderland] ៣លានផោន
Park Chu-Young [Arsenal - Watford] ខ្ចី​ជើង
Scott Dann [Blackburn - Crystal Palace] មិន​បង្ហើបឲ្យ​ដឹង
Emmanuel Frimpong [Arsenal - Barnsley] មិន​បង្ហើប​ឲ្យ​ដឹង
Johnny Heitinga [Everton - Fulham] ផ្ទេរសេរី
Wayne Hennessey [Wolves - Crystal Palace] ៣លានផោន​
Lewis Holtby [Tottenham - Fulham] ខ្ចី​ជើង
Gael Kakuta [Chelsea - Lazio] ខ្ចី​ជើង
Kim Kallstrom [Spartak Moscow - Arsenal] ខ្ចី​ជើង
Joe Ledley [Celtic - Crystal Palace] មិន​បង្ហើបឲ្យ​ដឹង
Federico Macheda [Manchester United - Birmingham] ខ្ចី​ជើង
Konstantinos Mitroglou [Olympiakos - Fulham] ១១លាន​ផោន
Dani Osvaldo [Southampton - Juventus] ខ្ចី​ជើង
Jason Puncheon [Southampton - Crystal Palace] មិន​បង្ហើបឲ្យ​ដឹង
Philippe Senderos [Fulham - Valencia] មិន​បង្ហើបឲ្យ​ដឹង
Jindrich Stanek [Sparta Prague - Everton] មិន​បង្ហើបឲ្យ​ដឹង
Ryan Tunnicliffe [Manchester United - Fulham] មិន​បង្ហើបឲ្យ​ដឹង
David Vaughan [Sunderland - Nottingham Forest] ខ្ចី​ជើង
Wilfried Zaha [Manchester United - Cardiff] ខ្ចីជើង
Kurt Zouma [St Etienne - Chelsea] ១២លានផោន ប៉ុន្តែ​គេ​បន្តលេ​ងឲ្យក្លិ​បចា​ស់ក្រោម​លក្ខខណ្ឌខ្ចី​ជើង​រហូ​តដល់ប​ញ្ចប់រដូវកាល៕





© រក្សាសិទ្ធិដោយ thmeythmey.com