កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កីឡាករខ្មែរ-អាម៉េរិក នីកូឡាស់ ឌឿង ជាប់ជម្រើស២៤នាក់ សម្រាប់ជំនួបកម្ពុជា-បង់ក្លាដែស
15, Sep 2022 , 11:59 am        
រូបភាព
ដោយ:
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់ ឌឿង ផងដែរដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ «MinebeaMitsumi» ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា នាពហុកីឡដ្ឋានមរតកតេជោ។

 
បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិតាមការស្នើរសុំពីសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស មានកីឡាករមកពីក្លិបចំនួន៨ ក្នុងនោះ(បឹងកេត)មានអ្នកចាំទី ហ៊ុល គឹមហ៊ុយ, ម៉ាត់ នូរុណ (វិសាខា)មានអ្នកចាំទី កែវ សុខសិលា, ឈង់ ប៊ុនណាត, អ៊ុក សុវណ្ណ, អ៊ិន សុដាវីដ, រឿង ប៊ុនហៀង (ភ្នំពេញក្រោន)មានសឿត បារាំង, ជួន ចាន់ចាវ, យ៉ើ សាហ្វី, ប្រាក់ ធីវ៉ា(ណាហ្គាវើលដ៍)មានអ្នកចាំទី ស៊ូ យ៉ាទី, គួច ដានី និងដាវ នីម។
 
ចំណែក(ព្រះខ័នរាជស្វាយរៀង)រួមមានអ្នកចាំទី អោម ឧត្តម, សឿយ វិសាល,គីម សុខយុទ្ធ ត្រាយ វិចិត្រ រីឯ(កងយោធពលខេមរភូមិន្ទ)មានកាន់ ពិសាល និងជឿន ណាចា ចំណែក (នគរបាលជាតិ)មាន វ៉ាន់ តៃឡាម៉ី។ ជាមួយគ្នានោះដែរក៏មានឈ្មោះកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់ ឌឿង ដែលប្រកបអាជីពនៅក្លិបបាល់ទាត់ (Orlando City SC)។
 
កន្លងមកគោព្រៃកម្ពុជា ធ្លាប់ប្រកួតទល់នឹងបង់ក្លាដែស ៤លើកក្នុងនោះកាលឆ្នាំ២០០៦ នៃពានរង្វាន់ AFC Challenge Cup កម្ពុជា ចាញ់២-១ ពានរង្វាន់ Nehru Cup (២០០៧)ក្រុមទាំងពីរស្មើ ១-១ ជំនួបមិត្តភាពនាទឹកដីបង់ក្លាដែស គោព្រៃចាញ់ ១-០ និងមិត្តភាពចុងក្រោយនាទឹកដីកម្ពុជា គោព្រៃបរាជ័យម្តងទៀតដោយចាញ់ក្នុងលទ្ធផល ១-០ ក្នុងឆ្នាំ២០១៩៕
 
 
 
 
 

Tag:
 បាល់ទាត់
 មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com