អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន FWD ប្រកាសសម្ពោធនូវយុទ្ធនាការផ្សព្វផ្សាយ «press play»
21, Sep 2022 , 9:59 am        
រូបភាព
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ FWD បានប្រកាសសម្ពោធជាផ្លូវការ នូវយុទ្ធនាការផ្សព្វផ្សាយថ្មី មាន​ឈ្មោះ​ថា​ «press play» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយលើកទឹកចិត្ត និងជំរុញឱ្យប្រជាជននៅតំបន់អាស៊ី រស់នៅដោយភាពរីករាយ។
 
យុទ្ធនាការ «press play»  ត្រូវបានបង្កើតឡើងដោយផ្អែកលើដំណើររឿងរបស់បុគ្គល ៦រូប និងបានឆ្លុះបញ្ចាំងពីរឿងរ៉ាវ​ និងជីវិត ពិតដែលកើតមានឡើងនៅក្នុងបទ​ពិសោធន៍​ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ បុគ្គល​ទាំង​​ ៦​នាក់​ សុទ្ធតែបានត្រឡប់ទៅគិតពីជីវិត និងស្វែងយល់ពីគោលដៅ និងក្តីស្រមៃរបស់ពួកគាត់ ដើម្បីចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួក​គាត់ពេញចិត្ត សាក​ល្បង​រឿង​ថ្មី​ៗ​ និង​ផ្លាស់​ប្ដូរទម្លាប់​នៃ​ការ​រស់​នៅ​​ជា​ដើម​។


 
យុទ្ធ​នា​ការ​នេះ ​បាន​ចាប់​យក​សញ្ញា​ “play”​ ដែល​ជា​សញ្ញា​​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បំផុត​មួយ​ ដែល​នេះ​ដើរ​ស្រប​គ្នា​ល្អ​បំផុត ​ទៅ​នឹង​ទស្សនៈ​របស់​ក្រុម​ហ៊ុន​ FWD ​ក្នុង​ការ​ជំរុញឱ្យ​មាន​ការ​រស់​នៅ ​ប្រ​កប​ដោយ​ភាព​រីក​រាយ​ និង​ទំនុក​ចិត្ត ​តាម​រយៈ​សេវា​ធានា​រ៉ាប់​រង​។​
 
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានប្រសាសន៍ថា៖ «តាម​រយៈ​យុទ្ធនា​ការ​ «press play​»  យើង​ចង់​លើក​ទឹក​ចិត្ត ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចាប់​ផ្ដើម​សកម្ម​ភាព​ពី​ពេល​ឥ​ឡូវ​នេះ​ ដើម្បី​សម្រេច​គោល​ដៅ​ និង​ក្ដី​សុបិន​ដែល​ខ្លួន​មាន​។​ អត្ថន័យ​នៃ​យុទ្ធ​នា​ការ​នេះ ​គឺ​ចង់ផ្ដល់​នូវ​ការ​រស់​នៅ ​ប្រ​កប​ដោយ​ភាព​រីក​រាយ ​ទាំង​ក្នុង​ជីវិត​បុគ្គល​ និង​ជីវិត​ការ​ងារ​ផ​ងដែរ​។​ ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ក្រៃ​លែង​ ដែល​យើង​អាច​នាំ​យក​យុទ្ធនា​ការ​នេះ​ មក​កាន់​ប្រទេស​កម្ពុជា​។​»​។
 
ក្រុមហ៊ុន FWD បានសហការជាមួយក្រុមហ៊ុន TBWA នៅសិង្ហបុរី, Sixtoes TV និង AIRBAG ក្នុងការថត និងផលិតវីដេអូ នៅទីតាំងចំនួន ៥ផ្សេងគ្នា ដើម្បីបង្កើតយុទ្ធនាការថ្មីនេះឡើង។
 
យុទ្ធនាការនេះ ត្រូវបានចាក់បញ្ចាំងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ទាំងនៅលើទូរទស្សន៍ និងតាមបណ្តាញសង្គម នៅ​តាមទីផ្សារទាំងអស់ របស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ី រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕












 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Adscom
© រក្សាសិទ្ធិដោយ thmeythmey.com