ជាតិ
ប្រាក់ខែកម្មករ ឡើងដល់ «២០០ដុល្លារ»
21, Sep 2022 , 10:38 am        
រូបភាព
ប្រាក់ខែគោលរបស់កម្មករ-កម្មការិនី ឡើងបាន៦ដុល្លារទៀត ពោលគឺ ឡើងពី១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ ដល់២០០ដុល្លារ ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។


 
ឆ្លងកាត់ការចរចាគ្នាអស់៥លើក ទីបំផុតភាគីទាំង៣ គឺមេសហជីព ដែលតំណាងកម្មករ-កម្មការិនី តំណាងនិយោជក និង តំណាងរដ្ឋាភិបាល បានសម្រេចបោះឆ្នោតយកតួលេខ ១៩៨ដុល្លារ ជាប្រាក់ខែថ្មីរបស់កម្មករ-កម្មការិនី សម្រាប់ឆ្នាំ២០២៣។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដំឡើងជូន២ដុល្លារទៀត ដូច្នេះ ប្រាក់ខែគោលរបស់ពួកគេ ឡើងដល់២០០ដុល្លារ។ បើតាមក្រសួងការងារ ពួកគេ នឹងចាប់ផ្តើមទទួលបានប្រាក់ខែ២០០ដុល្លារនេះ ពីថ្ងៃខែមករា ឆ្នាំ២០២៣ទៅ។ 
 
សូមបញ្ជាក់ថា ប្រាក់ខែគោលរបស់កម្មករ-កម្មការិនី ក្នុងឆ្នាំ២០២២ គឺ១៩៤ដុល្លារ ហើយកាលពីឆ្នាំ២០២១ ប្រាក់ខែរបស់ពួកគេ គឺ១៩២ដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com