ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស៊ុត និង​ផ្លែ​ប័រ គឺជា​ប្រភព​នៃ​ប្រូតេអ៊ីន
22, Sep 2022 , 10:29 pm        
រូបភាព
អ្នក​ប្រហែលជា​បានដឹង​រួច​មក​ហើយ​ថា ជា​ប្រចាំ​ថ្ងែ ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ អ្នក​ត្រូវ​បរិភោគ​ទាំង​ជាតិ​ស្ករ ជាតិ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​សារធាតុចិញ្ចិម​ដទៃទៀ​ត អោយ​មាន​តុល្យភាព​។ ចំពោះ​ប្រូតេអ៊ីន ភាគច្រើនបំផុត មាន​នៅក្នុង​សាច់សត្វ ដូចជា​សាច់មាន់ ត្រី សាច់គោ​ជាដើម​។ ក្រៅតែពី​សាច់សត្វ​ទាំងនោះ ស៊ុត​មាន់ សណ្តែកសៀង និង​ផ្លែ​ប័រ ក៏​ជា​ប្រភព​ដ៏​ល្អ នៃ​ប្រូតេអ៊ីន​ផងដែរ​។​



​បើ​ទោះបីជា​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត មាន​សារធាតុចិញ្ចឹម​ដ៏​សំខាន់ សម្រាប់​រាងកាយ​របស់​អ្នក ពេល​ដែល​អ្នក​ចង់​សម្រក​ទម្ងន់​ក៏ពិតមែន តែ​ផ្នែក​ពណ៌​ស​វិញ គ្មាន​ទេ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ តែ​វា​ពោ​ពេញ​ដោយ​ប្រូតេអ៊ីន​។ ដូច្នេះ បើ​អ្នក​ប្រាថ្នា​ចង់បាន​តែ​ប្រូតេអ៊ីន នោះ​ផ្នែក​ពណ៌​ស គឺ​ល្អ​បំផុត​សម្រាប់​អ្នក​។
 
​ចំណែកឯ​ផ្លែប័​រវិញ មាន​អាស៊ីត​អា​មី​ណូ​ទាំងអស់ ១៨ ដែល​ចាំបាច់​សម្រាប់​រាងកាយ ដើម្បី​បង្កើត​ជា​ប្រូតេអ៊ីន​។ មិន​ដូច​ប្រូតេអ៊ីន ដែល​មាន​ក្នុង​សាច់សត្វ​នោះទេ ដែល​វា​មាន​ការលំបាក​សម្រាប់​ការរំលាយ តែ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ផ្លែប័​រវិញ មាន​ភាព​ងាយ​ស្រូល ក្នុងការ​បឺត​ស្រូប​ដោយ​រាងកាយ​។ ផ្លែ​ប័រ ក៏​មាន​ផង​ដែរ នូវ​ជាតិ​កាក​សរសៃ​យ៉ាងច្រើន ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com