ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ទទួលទាន​ប្រៃ​ខ្លាំង អាច​ធ្វើឱ្យ​អ្នក​ហើម
24, Sep 2022 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
តុល្យភាព​របស់​រាងកាយ ក្នុង​ការសម្របសម្រួល ទៅលើ​អំបិល​ក្នុង​ខ្លួន ជាធម្មតា ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​។ មនុស្ស​ធម្មតា អាច​ប្រើប្រាស់​បរិមាណ​តិច ឬ ច្រើន នៃ​អំបិល​ក្នុង​របប​អាហារ ដោយ​គ្មាន​ការព្រួយបារម្ភ​។ ការ​ទទួលទាន​ជាតិ​ប្រៃ ត្រូវបាន​កំណត់ ដោយ​លំនាំ​នៃ​របប​អាហារ និង​ការ​យក​ចេញ​នៃ​អំបិល​ពី រាងកាយ ដែល​ត្រូវ​បានសម្រេច​ដោយ​តម្រង​នោម​។

 
តម្រង​នោម មាន​សមត្ថភាព ដ៏​អស្ចារ្យ ដើម្បី​គ្រប់គ្រង​លើ​បរិមាណ​អំបិល​ក្នុង​រាងកាយ ដោយ​ការផ្លាស់ប្តូរ​បរិមាណ អំបិល ឱ្យ​បញ្ចេញ​នៅក្នុង​ទឹកនោម​។ បរិមាណ​នៃ​ការបញ្ចេញ​អំបិល ដោយ​តម្រងនោម ត្រូវបាន​កំណត់​ដោយ​កត្តា​អ័រម៉ូន និង​រាងកាយ ដែល​ជា​សញ្ញា​ថា​តើ ត្រូវ​ការចាប់​ទុក ឬ យក​អំបិល​ចេញ ដោយ​តម្រងនោម​នោះ គឺជា​ការចាំបាច់​។​
​ប្រសិនបើ លំហូរ​ឈាម​ទៅ​តម្រងនោម​នោះ ត្រូវ​បាន​ថយចុះ ដោយ​ស្ថានភាព​ជំងឺ (​ដែល មានដូចជា ខ្សោយបេះដូង​) តម្រងនោម​មានប្រតិកម្ម ដោយ​រក្សា​ទុក​អំបិល​។
 
ការ​រក្សាទុក​អំបិល​នេះ អាច​កើតឡើង​ដោយសារ​តែ​តម្រងនោម​នោះ យល់ឃើញថា រាងកាយ​ត្រូវការ​សារធាតុ​រាវ​បន្ថែមទៀត ដើម្បី​ទូទាត់​សង​សម្រាប់ លំហូរ​ឈាម​ថយចុះ​នោះ​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​តម្រងនោម សមត្ថភាព​ដើម្បី​បញ្ចេញ​អំបិល​នៅក្នុង​ទឹកនោម​របស់​អ្នក ក៏​នៅមានកម្រិត ។ នៅក្នុង​លក្ខខណ្ឌ​ទាំងពីរ​នេះ ចំនួន​អំបិល​ក្នុង​រាងកាយ​មាន​ការកើនឡើង ដែល បណ្តាល​ឱ្យ​អ្នក​ចាល់​ទឹក​ច្រើន និង​ក្លាយទៅជា​ហើម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com