កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖ជំនួបបើកឆាក ថៃ ជួបអ៊ីរ៉ាក់ ខណៈគុយវ៉ែត ស្វាគមអូម៉ង់
27, Sep 2022 , 5:19 pm        
រូបភាព
កម្មវិធីសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFC Futsal Asian Cup។ រូបពី AFC
កម្មវិធីសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFC Futsal Asian Cup។ រូបពី AFC
ដោយ:
 
ជំនួបបើកឆាកពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 វេលាម៉ោង ៥៖០០នាទី ថ្ងៃទី២៧ ខែកញ្ញា មានក្រុមជម្រើសជាតិថៃ ប៉ះអ៊ីរ៉ាក់ នាកីឡដ្ឋាន Saad Al Abdullah Hall មុនម្ចាស់ផ្ទះគុយវ៉ែត ទទួលក្រុម អូម៉ង់ នាកីឡដ្ឋានដូចគ្នា ក្នុងវគ្គជម្រុះសន្សំពីន្ទុពូល A។



ក្រុមបាល់ទាត់ក្នុងសាលថៃ ជួបអ៊ីរ៉ាក់ ៣លើកពុំដែលស្គាល់ពាក្យចាញ់ឡើយពោល ឈ្នះ ១-០,៧-២ និង ៤-០។ ៣ប្រកួតចុងក្រោយរបស់ក្រុមថៃ ឈ្នះវៀតណាម ៣-១ ស្មើឥណ្ឌូណេស៊ីទាំងពីរលើកក្នុងលទ្ធផល ២-២ និង ០-០។ ចំណែក អ៊ីរ៉ាក់ ៣ប្រកួតចុងក្រោយរបស់គេកន្លងមក ស្មើអ៊ូបេសគីស្ថាន ៤-៤ និងចាញ់ថៃ ប្រកួតជាប់គ្នា ៧-២ និង ៤-០។

រីឯម្ចាស់ផ្ទះគុយវ៉ែត ធ្លាប់ជួបអូម៉ង់ ៣លើក ក្នុងនោះគុយវ៉ែត ពុំដែលឈ្នះអូម៉ង់ឡើយ ពោលចាញ់ ១-០, ១-០ និង២-១។ ៣ប្រកួតចុងក្រោយរបស់គុយវ៉ែត ចាញ់ឥណ្ឌូណេស៊ី ២-១ ឈ្នះនេប៉ាល់ ៤-១ និងចាញ់ហ្ស៊កដានី ៣-០។ អូម៉ង់ ៣ប្រកួតចុងក្រោយរបស់ខ្លួន ស្មើណូវែលសេឡង់ ០-០ ស្មើអ៊ីរ៉ាក់ ១-១ និងចាញ់ហ្ស៊កដានី ១-០។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នៅប្រទេសគុយវ៉ែត ចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៨ តុលា ឆ្នាំ២០២២ ដែលមានក្រុមចំនួន១៦ នឹងប្រកួតប្រជែងគ្នា៕




Tag:
 កីឡាបាល់ទាត់ក្នុងសាល
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com