កីឡាជាតិ
ជាតិ
លោក សុខ សប្បាយណា «យកស៊ីហ្គេមលើកតម្កើងកម្ពុជា»
01, Oct 2022 , 12:29 pm        
រូបភាព
ដោយ:
លោក សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ«យុទ្ធនាការ #BeyondTheGames»ថ្លែងក្នុងពិធីសម្ភោធថា យុទ្ធនាការនេះ នឹងពង្រីកវិសាលភាពលើសពីកីឡា​ និងការប្រកួត ហើយវាក៏ជាការលើកតម្កើងកម្ពុជាផងដែរ។

 
«យុទ្ធនាការ #BeyondTheGames» ជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីផ្សព្វផ្សាយពី ស៊ីហ្គេម(SEA Games) និងអាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) ក្នុងគោលបំណងបង្កើតនូវមនោសញ្ចេតនា និងសន្តានចិត្តរវាងព្រឹត្តិការណ៍​ស៊ីហ្គេម និងប្រជាពលរដ្ឋ។ នេះបើតាមលោក សុខ សប្បាយណា។
 
លោក សុខ សប្បាយណា បានបន្ថែមថា​ យុទ្ធនាការនេះ នឹងជួយលើកតម្កើងមុខមាត់ជាតិ ក្នុងការប្រកួតស៊ីហ្គេមផងដែរ។ ថ្លែងក្នុងពិធីសម្ពោធ «យុទ្ធនាការ #BeyondTheGames» នាអគារ KAMPUS កាលពីថ្ងៃទី៣០ ខែកញ្ញា លោក សប្បាយណា លើកឧទាហរណ៍បន្ថែមថា៖«បុណ្យអ៊ុំទូក អង្គុយមើលប្រណាំងទូក មានអកអំបុក ចូលឆ្នាំថ្មី គឺរៀបចំសម្អាតផ្ទះសម្បែង ដូច្នេះមុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្ពុជានឹងពង្រីកវិសាលភាពលើសពីកីឡា លើសពីការប្រកួត គឺយើងមិនត្រឹមតែយកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែគឺយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា»។ 


 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា ឆ្នាំ២០២៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ។ កីឡាករ-កីឡាការនីជាង៧ ពាន់នាក់ នឹងមកប្រកួតលើ ៣៧ប្រភេទកីឡា ស្មើនឹង ៦០៨វិញ្ញាសារ នៅតាមរាជធានីខេត្តចំនួន​៥៕ 
 












Tag:
 BeyondTheGame
 សុខ សប្បាយណា
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com