កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖កីឡាករ ៨រូប ត្រូវប្រជែងដណ្តើមពានរង្វាន់សម្តេច ទៀ បាញ់
01, Oct 2022 , 5:59 pm        
រូបភាព
ការប្រកួតរវាង ឃុន បូរ៉ា បង្គោលខៀវ និងគង់ ហូវ បង្គោល ក្រហមនាពេលកន្លងទៅ។ រូបពី PNN
ការប្រកួតរវាង ឃុន បូរ៉ា បង្គោលខៀវ និងគង់ ហូវ បង្គោល ក្រហមនាពេលកន្លងទៅ។ រូបពី PNN
ដោយ:
កីឡាករប្រដាល់គុនខ្មែរ៨រូប នឹងត្រូវប្រកួតប្រជែងដណ្តើមខ្សែក្រវ៉ាត់ ដែលមានតម្លៃស្មើនឹងផ្ទះវីឡាមួយ និងអមដោយទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ការប្រកួតមានរយៈពេល២ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា នេះតទៅ។

 
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមសហការជាមួយទូរទស្សប៉ុស្តិ៍លេខ៥ ដែលមានការឧបត្ថម្ភពីបុរីភូមិឋានសំណាងខេត្តសៀមរាប និងក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ បានបង្កើតកម្មវិធីប្រកួតប្រដាល់គុនខ្មែរពានរង្វាន់សម្តេច ទៀ បាញ់។ 
 
ការប្រកួតវិលជុំជម្រុះដណ្តើមខ្សែក្រវ៉ាត់ខារ៉ាបាវ និងវីឡាភូមិដ្ឋានសំណាងខេត្តសៀមរាប នឹងមានវត្តមានកីឡាករប្រដាល់ទម្ងន់ធ្ងន់លំដាប់នៅកម្ពុជា ចូលរួមតទល់កណ្តាប់ដៃ កែងជង្គង់ និងក្បាច់ស្នៀតជាច្រើនទៀត។
 
ពូល A ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១ នៅវៀតណាម ឃុន បូរ៉ា និងម្ចាស់មេដាយសំរឹទ្ធប្រដាល់សកល ទូច ដេវីត ខ្លារខិនខ្មៅ ឡុង ជិន  និងកីឡាករ សូត វាសនា។ ចំណែកពូល B រួមមានម្ចាស់ខ្សែក្រវ៉ាត់មាស ISI PALM រាហ៊ូមាស ,ឈុត សេរីវ៉ាន់ថង ម្ចាស់មេដាយមាស និងខ្សែក្រវ៉ាត់ IFMA ,រិន ដេវីត រន្ទះជើងដំរីជាន់ខ្លា គង់ ហូវ និងកីឡាករ សៀវ ង៉ុយ។
 
សូមបញ្ជាក់ថា ការប្រកួតរវាងកីឡាករទាំង៨រូប គឺវាយលើប្រភេទទម្ងន់៦០គីឡូក្រាម ប្រកួតវិលជុំជម្រុះសន្សំពិន្ទុ និងយក៤រូបទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រស្វែងរកម្ចាស់ខ្សែក្រវ៉ាត់ពានរង្វាន់សម្តេចពិជ័យសេនា និងផ្ទះវីឡាបុរីភូមិឋានសំណាង ខេត្តសៀមរាប៕
 

Tag:
 គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com