ជាតិ
ភ្លៀងនឹងបន្តធ្លាក់ទូទាំងប្រទេស ពីថ្ងៃទី៩-១៥ តុលា
09, Oct 2022 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជានឹងទទួលរងសម្ពាធទាបសកម្មពីប្រទេសវៀតណាម នៅថ្ងៃទី១៣តុលា។ ឥទ្ធិពលនេះនឹងធ្វើឱ្យរាជធានី-ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើនចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។


 
ខេត្តមួយចំនួនដែលនៅតំបន់ខ្ពង់រាបភាគឦសាន និងពាយព្យជាប់ជួរភ្នំដងរែក នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ក្នុងរយៈពេល១សប្តាហ៍នេះ។ ចំណែក រាជធានីភ្នំពេញ និងបណ្ដាខេត្តនៅផ្នែកខាងក្រោម នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន ព្រមទាំងមានខ្យល់កន្រ្តាក់ ផ្គរ រន្ទះ។ 
 
បើតាមសេចក្ដីជូនដំណឹងខាងលើ តំបន់សមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងកំសួលរលកសមុទ្របង្គរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២២នេះ។ យ៉ាងណាមិញក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាជន និងមន្ទីរពាក់ព័ន្ធទាំងអស់បន្តប្រុងប្រយ័ត្ន ជុំវិញបញ្ហាអាកាសធាតុនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com