ជាតិ
សុខភាព
សេដ្ឋកិច្ច
មន្ទីរពេទ្យគន្ធបុប្ផា៖ កុមារជាង ៦ម៉ឺន បានពិគ្រោះជំងឺ ខណៈកុមារជាង ១ម៉ឺននាក់ឈឺធ្ងន់
09, Oct 2022 , 1:59 pm        
រូបភាព
កុមារទៅទទួលព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ផា។ រូបភាព៖ ហ្វេសប៊ុក Dr.Beat Richner
កុមារទៅទទួលព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ផា។ រូបភាព៖ ហ្វេសប៊ុក Dr.Beat Richner
ដោយ:
កុមារចំនួន ៦៣៩៨៧នាក់ បានទៅពិនិត្យព្យាបាលជំងឺនៅផ្នែកពិគ្រោះជំងឺក្រៅ ខណៈមានកុមារឈឺធ្ងន់ចំនួន ១១៧៣៩នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផា នៅក្នុងខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា។


 
របាយការណ៍ដដែលបានបញ្ជាក់ថា កុមារមានជំងឺគ្រុនឈាម ៦៤២នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារ ២ ១៨១នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ៨៩នាក់។ 
 
ចំណែកនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះ ៩ ២២៤នាក់ បានទៅពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាប់អ្នកសម្រាលកូនមាន ១ ៧៧៤នាក់។ 
 
សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយ លើកកម្ពស់សុខុមាលភាពសង្គម និងរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយមានប្រសិទ្ធភាពខ្ពស់៕
 

Tag:
 មន្ទីរពេទ្យគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com