ជាតិ
សម្តេច ហ៊ុន សែន ជំរុញគ្រឹះស្ថានសិក្សាទាំងអស់បង្កើតក្រុមកាយរឹទ្ធិ
10, Oct 2022 , 3:57 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ បានលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងបង្កើតក្រុមការងារកាយរឹទ្ធិ និងជំរុញដល់អតីតសិស្សនានា ជួយឧបត្ថម្ភដល់ចលនាកាយរឹទ្ធិទាំងនោះ។
 
នៅថ្ងៃទី១០ខែតុលា នេះ ប្រមុខរដ្ឋាភិបាល ក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមក្នុងចលនាអប់រំតាមប្រព័ន្ធកាយរឹទ្ធិកម្ម ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម៕

 

© រក្សាសិទ្ធិដោយ thmeythmey.com