ជាតិ
លោក វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
11, Oct 2022 , 8:53 am        
រូបភាព
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់នៅ​ថ្ងៃនេះថា សម្តេច​បានសរសេរលិខិតថ្វាយព្រះករុណាព្រះមហាក្សត្រ​ដើម្បី​តែងតាំង​លោក វេង សាខុន អតីតរដ្ឋមន្ត្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។



សម្តេច​បាន​បញ្ជាក់ថា លោក វេង សាខុន មិនបានបង្កបញ្ហាធ្ងន់ធ្ងរនោះឡើយ គ្រាន់តែ​អ្វីដែល​សម្តេច​ចង់​បាន​ តែ​មិនបាន។ 

នាពិធី​ចែក​សញ្ញាបត្រ​សញ្ញាបត្រដល់និស្សិត​សាកល​វិទ្យាល័យភ្នំពេញអន្តរជាតិ​ (PPIU) ផងដែរនោះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ចាត់ទុក​លោក វេង សាខុន ជាមន្ត្រីល្អម្នាក់​របស់ខ្លួន​ផងដែរ។

លោក វេង សាខុន ត្រូវបាន​ដក​ចេញពី​តំណែង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម កាលពីថ្ងៃទី៨ ខែ​តុលា ហើយនៅ​ថ្ងៃដដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់តាំង​លោក អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ជា​រដ្ឋមន្ត្រីស្តីទី។

យោង​តាមលិខិត​មួយ​ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សភាបោះឆ្នោតផ្តល់សេចក្តីទុក​ចិត្តគាំទ្រ​លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និងថាមពល ជា​រដ្ឋមន្ត្រីកសិកម្ម​ថ្មី​ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com