ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
​លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងរៀបចំកម្មវិធី«Cambodia Ready»នៅដើមឆ្នាំ២០២៣
11, Oct 2022 , 10:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក វ៉ាត់ ចំរើន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយ:
កម្មវិធី «Cambodia Ready For Seagames 2023» នឹងរៀបចំឡើងនៅពាក់កណ្តាលខែមករា ក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីតាំងការប្រកួតកីឡាទាំងអស់រួចរាល់ មុនពេល១០០ថ្ងៃនៃការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការនៃគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១១ ខែតុលា។

 
«Cambodia Ready» រៀបចំឡើង ដើម្បីបញ្ជាក់ថាកម្ពុជា បានត្រៀមខ្លួនរួចរាល់មុនស៊ីហ្គេមមកដល់ មុនរយៈពេល១០០ថ្ងៃ។ រៀបចំរួចរាល់សំដៅលើ ទីតាំងប្រកួតកីឡា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ចំណតរថយន្ត ប្រព័ន្ធលូ ការទទួលបដិសណ្ឋារកិច្ច ម្ហូបអាហារ រថយន្តសម្រាប់ដឹកជញ្ជូនអត្តពលិក  និងគណៈប្រតិភូ ការតុបតែងលម្អរ នៅតាមដងផ្លូវជាដើម មុនការអញ្ជើញមកដល់នៃអ្នកជំនាញត្រួតពិនិត្យការរៀបចំត្ព្រឹតិការណ៍កីឡាស៊ីហ្គេម។
 
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖« មុន ១០០ថ្ងៃក្នុងពិធីរាប់ថយក្រោយនៃការមកដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលមានអ្នកសង្កេតការណ៍ និងអ្នកជំនាញមកពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចុះត្រួតពិនិត្យ យើងនឹងធ្វើពិធីធំមួយគេហៅថា(Cambodia Ready)»។
 
លោកអគ្គលេខាធិការ បានបន្ថែមថាក្នុងកិច្ចប្រជុំបានពិភាក្សារួចរាល់ហើយអំពីការត្រៀមខ្លួនរៀបចំស៊ីហ្គេម បន្ទាប់ពីកម្មវិធី Cambodia Ready។ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់អំពីបញ្ហា ផ្លូវទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេយជោ​ ដោយធ្វើយ៉ាងណាត្រូវមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដើម្បីទាល់ពេលវេលា។ គណៈកម្មការអចិន្ត្រៃយ៍ក៏បានគិតគូរអំពីផ្លូវដែលត្រូវបានសន្មត់ថាជាផ្លូវសម្រាប់ប្រតិភូស៊ីហ្គេម«Sea Games Land» ផងដែរ៕
 
 
 
 
 
 

Tag:
 CAMSOC
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com