ជាតិ
បច្ចេកវិទ្យាក្នុងទូរសព្ទ CarnetDia Mobile App ជួយឱ្យអ្នកជំងឺទឹកនោមផ្អែម និងក្រុមគ្រួសារភ្ជាប់ទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតកាន់តែងាយស្រួល!
12, Oct 2022 , 11:49 am        
រូបភាព
សម័យបច្ចេកវិទ្យានេះ អ្នកផងនានា ពេលទៅណាមកណា ភ្លេចអ្វីខ្លះបាន តែភ្លេចទូរសព្ទអត់បានទេ ជាពិសេស Smart Phones។

 
ក្រៅពីការស្វែងយល់អំពីរបៀបរស់នៅ ជាមួយជំងឺទឹកនោមផ្អែម ការហូបចុក ការហាត់ប្រាណ វិធីបង្ការ អ្នកជំងឺត្រូវការ ការភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យជាប្រចាំ។ 
 
ទំនាក់ទំនងជាមួយគ្រូពេទ្យជាប្រចាំមានអ្វីខ្លះ
 
 ⁃ Telemedicine: ដោយសារការមមាញឹកក្នុងជីវិតប្រចាំថ្ងៃ ការកកស្ទះចរាចរ ចម្ងាយឆ្ងាយពីគ្លីនិកទឹកនោមផ្អែម ទៅទីលំនៅរបស់អ្នកជំងឺទឹកនោមផ្អែម Telemedicine អាចជួយសម្រួលអ្នកជំងឺបានយ៉ាងងាយស្រួល ដូចជា ចំណេញពេលវេលាបំលាស់ទី ដោយពុំមានការចាំបាច់​។ នៅក្នុងCarnetDia Mobile Appការប្រើប្រាស់ Telemedicine គឺអត់អស់កម្រៃទេ(free)។
 
 ⁃ កំណត់ត្រាជាតិស្ករប្រចាំថ្ងៃ: ទទួលការព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនជោះជាតិស្ករ ប្រៀបដូចស្លសម្លអត់ភ្លក់។ កាលមុនអ្នកជំងឺត្រូវជួសចុងដៃ រួចកត់ត្រា ក្នុងកូនសៀវភៅសម្រាប់បង្ហាញគ្រូពេទ្យ។ ដល់ពេលទៅជួបគ្រូពេទ្យ អ្នកជំងឺខ្លះ ភ្លេចយកកូនសៀវភៅទៅ ក៏មាន។ ជួនកាលបាត់កូនសៀវភៅ ក៏មានឬរហែក ប្រលាក់។ ម្យ៉ាងអក្សរមើលមិនស្អាត មើលមិនយល់ក៏មាន។ល។ នៅក្នុង CarnetDia Mobile App អ្នកជំងឺអាចរក្សាទិន្នន័យជាតិស្ករយ៉ាងងាយស្រួល គ្រាន់តែបង្កើតគណនី (Account) ហើយរក្សាទុករួច ផ្ញើជូនគ្រូពេទ្យតាមបណ្ដាញទំនាក់ទំនងសង្គម យ៉ាងទូរ​​​​​​​​​លំទូលាយ (WhatsApp, Messenger, Telegram)។ និយាយឱ្យខ្លី គឺលែងត្រូវការក្រដាសសៀវភៅ ប៊ិចទៀតហើយ។ CarnetDia Mobile Appក៏អាចភ្ជាប់ហើយ ទទួលទិន្នន័យពីម៉ាស៊ីនជួសជាតិស្ករ តាម Bluetooth ផងដែរ។ គឺកាន់តែងាយស្រួល! 
 
CarnetDia Mobile AppអាចទាញFreeពី AppStore និង Play store។ App មួយនេះផលិតដោយសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា (Cambodian Association of Diabetes and Endocrine Technology-CADET) ហើយក៏ទទួលបានការគាំទ្រ អំពីមជ្ឈមណ្ឌលកម្ពុជា ៤.០ផងដែរ៕
 
(អត្ថបទ ផ្តល់ដោយលោកវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែម ស៊ុំ សត្ថា ស្ថាបនិក  CarnetDia App) 
 

© រក្សាសិទ្ធិដោយ thmeythmey.com