ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
សិង្ហបុរី សរសើរក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅលំដាប់កំពូលក្នុងតំបន់ មុនប៉ះគ្នាថ្ងៃទី១៥ តុលា
14, Oct 2022 , 7:59 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ ពេលទទួល លោក Chia Min Chong  និងកីឡាករបាល់ទះសិង្ហបុរី បនញទាប់ពីមកដល់ទឹកដីកម្ពុជា។ រូបពី អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ ពេលទទួល លោក Chia Min Chong និងកីឡាករបាល់ទះសិង្ហបុរី បនញទាប់ពីមកដល់ទឹកដីកម្ពុជា។ រូបពី អាំង សិរីពិសិដ្ឋ
ដោយ:
 «ខ្ញុំអាចសន្និដ្ឋានបានថា ក្រុមកីឡាបាល់ទះកម្ពុជាបច្ចុប្បន្ននេះ ស្ថិតនៅលំដាប់កំពូលក្នុងតំបន់ ហើយខ្ញុំជឿជាក់ថានៅថ្ងៃអនាគត កម្ពុជានឹងក្លាយទៅជាប្រទេសមួយដ៏មានសក្ដានុពលក្នុងវិស័យកីឡាបាល់ទះ»។ នេះជាការលើកឡើងរបស់លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បន្ទាប់ពីបានមកដល់ទឹកដីកម្ពុជា នៅថ្ងៃទី១៣ ខែតុលា​ ដើម្បីដឹកនាំក្រុមប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជា។

 
លោក Chia Min Chong ចាប់អារម្មណ៍វិស័យកីឡាបាល់ទះនៅកម្ពុជា តាំងពីឆ្នាំ២០១៩ មកម្លេះដោយលោកមើលឃើញភាពរីកចម្រើននៃក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំមានការវិវឌ្ឍន៍ទៅមុខជាលំដាប់។ ជាមួយនឹងការប្រជែងបានមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម សហព័ន្ធកីឡាបាល់ទះសិង្ហបុរី បានជួបពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា អំពីការរៀបប្រកួតមិត្តភាពអន្តរជាតិសាកល្បងសមត្ថភាពមុនស៊ីហ្គេម២០២៣។


មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងជំនួបស្វាគមន៍មន្រ្តីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបពី អាំង សិរីពិសិដ្ឋ
 
«ខ្ញុំគិតថា កម្ពុជាពិតជាបានអភិវឌ្ឍវិស័យកីឡាបាល់ទះ គឺបានល្អប្រសើរខ្លាំងមែនទែន។ នេះហើយបានជាយើងចង់សាកថ្វីដៃជាមួយប្រទេសដែលខ្លាំង(កម្ពុជា)»។ នេះបើតាមការបញ្ជាក់ពីលោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះលក្ខណៈមិត្តភាពអន្តរជាតិ នេះដែរគឺជាលើកដំបូងរបស់កម្ពុជា ដែលកន្លងមកគឺពុំធ្លាប់មាននោះទេ នេះបើតាមការបញ្ជាក់ពីលោក អាំង សិរីពិសិដ្ឋ សហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា នាទីលានបាល់ទះក្នុងសាល កីឡដ្ឋានព្រីនស៍៕
 
 
 
 
 
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com