ជាតិ
អត្ថបទពាណិជ្ជកម្ម
BMW X7 ស៊េរីឆ្នាំ ២០២៣ មានតែ២គ្រឿងដំបូងបង្អស់បង្ហាញវត្តមានក្នុងថ្ងៃសម្ពោធជាផ្លូវការ THE NEW X7 នៅកម្ពុជា
30, Oct 2022 , 7:30 am        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី ២៩តុលានេះ  ​ វត្តមានរថយន្តស៊េរីទំនើបឆ្នាំ ២០២៣ របស់ក្រុមហ៊ុន BMW Cambodia ត្រូវបានសម្ពោធជាផ្លូវការក្នុងកម្មវិធី THE NEW X7 ដ៏អស្ចារ្យ ដែលប្រព្រឹត្តឡើងនៅអគារតាំងបង្ហាញរថយន្តរបស់ BMW Cambodia ផ្ទាល់តែម្ដង ស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី (១១០)​ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

THE NEW X7 ដ៏ថ្មីសន្លាងនេះបានភ្ជាប់មកជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន BMW ធ្វើឱ្យការបើកបរប្រកបដោយសុវត្តិភាព និងមានផាសុកភាពជាទីបំផុត។ ផ្នែកខាងក្នុងត្រូវបានបំពាក់មកដោយប្រព័ន្ធប្រត្តិការទំនើប ប្រព័ន្ធសុវត្តិភាពលំដាប់ផ្កាយ ការរចនារូបរាងប្រណិត និងស៊ីវីល័យបែបស្ព័រ។ លក្ខណៈពិសេសរបស់ THE NEW X7 រួមមាន៖
  • ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8
  • អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន12.3 អ៊ីញ និង អេក្រង់បញ្ជារ 14.9 អ៊ីញ)
  • ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ 
  • ប្រអប់លេខ 8 វគ្គអូតូថ្មីហៅថា Steptronic 
  • កៅអីចំនួន 7 ជាស្តង់ដារ ឬ 6កៅអីជាOption
  • Design ប្រភេទ Pure Excellence និង ប្រភេទ M Sport រចនាឡើងថ្មី
  • រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសទំហំដល់ 23 អ៊ីញ


សម្រាប់ទីផ្សាររថយន្តនៅកម្ពុជា BMW Cambodia មានប្រភេទម៉ាស៊ីន២ គឺ BWM X7 xDrive40i ជាប្រភេទម៉ាស៊ីនសាំង មាន៦ស៊ីឡាង ផលិតកម្លាំងបាន 2998cc និងកម្លាំងសេះ 380hp។ មួយជម្រើសទៀតគឺ BMW X7 M60i xDrive ជាប្រភេទម៉ាស៊ីនសាំង មាន៨ស៊ីឡាំង ផលិតកម្លាំងបាន 4395cc និងកម្លាំងសេះ 530hp ដែលធ្វើអោយឡានកាន់តែមានសន្ទុះខ្លាំងអស្ចារ្យ។
 



ចំណែកប្រព័ន្ធជំនួយអ្នកបើកបរថ្មីក៏បានបំពាក់មកមានដូចជា៖
  • មុខងារជំនួយពេលចូលចតរថយន្តដោយស្វ័យប្រវត្តិ
  • មុខងារជំនួយពេលអូសសណ្តោង
  • មុខងារជំនួយពេលត្រលប់ក្រោយ
  • មុខងារជំនួយពេលបំលាស់ទីនិងមុខងារជាច្រើនទៀត


THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ និងអាចធ្វើការបត់បែនបានយ៉ាងងាយស្រួល រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។
  


សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ​ រថយន្ត THE NEW X7 នេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងការធានា និងសេវាកម្មរយៈពេល ៣ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ។ 
  


ក្រុមហ៊ុនស្វាគមន៍រាល់អ្នកនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់អោយ គឺ រីករាយក្នុងការបើកបរ!។
  


 សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ 078 90 90 90 ដើម្បីសម្រាប់ពត៌មានបន្ថែម និងប្រឺក្សាជាមួយនឹងផ្នែកលក់។
 

 


 


 


 


 



© រក្សាសិទ្ធិដោយ thmeythmey.com