ជាតិ
អត្ថបទពាណិជ្ជកម្ម
OPPO បានរៀបចំកម្មវិធី «Oppo Reno Superfans Party» ដែលមិនធ្លាប់មានពីមុន
30, Oct 2022 , 7:55 pm        
រូបភាព
OPPO បានរៀបចំកម្មវិធី «Oppo Reno Superfans Party» ដែលមិនធ្លាប់មានពីមុន
OPPO បានរៀបចំកម្មវិធី «Oppo Reno Superfans Party» ដែលមិនធ្លាប់មានពីមុន
ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី១ សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS​​ Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល៦ឆ្នាំ ដែលបានឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ។ ជាពិសេស គឺផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។



សម្រាប់កម្មវិធី «OPPO Reno SUPERFANS​​Party» ធ្វើឡើងនៅRaffles Hotel Le Royal ដែលជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥  ប្រចាំរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០តុលា ឆ្នាំ២០២២។​កម្មវិធីនេះ​ មានវត្តមានតារាល្បីជាច្រើន ជាពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង៣រូប ​គឺ កញ្ញា ពេជ្រ សោភា, លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា គឺលោក ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ។ វត្តមានអ្នកទាំងនេះ បានញុំាងបរិយាកាសកម្មវិធី កាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី១។



លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង៣រូប ដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួម តាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ។ សម្រាប់នៅចុងកម្មវិធី ក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប៦ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ ផងដែរ។



ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំណួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ «តើពួកគាត់មានក្តីស្រមៃសម្រាប់ ៦ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ?












អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com