ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ ប៊េវើរីច (ខេមបូឌា) បានរៀបចំព្រឹតិ្តការណ៍កីឡាលោតឆ័ត្រយោង​ដ៏អស្ចារ្យ និងការប្រគំតន្ត្រីខ្នាតធំនៅទូទាំងប្រទេស​
31, Oct 2022 , 11:59 am        
រូបភាព
 ភ្នំពេញ​ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២៖ ស្រាបៀរ ម៉ាទ្រីដ ជាស្រាបៀរជាប់លំដាប់ថ្នាក់ពិភពលោក ដែលត្រូវ​បាន​ផលិតឡើងពីគ្រឿងផ្សំដ៏មានគុណភាព​ខ្ពស់ រួមជាមួយនឹង​បច្ចេក​វិទ្យា​ទំនើបចុង​ក្រោយ​បង្អស់ពីអឺរ៉ុប ផ្ដល់ឱ្យលោកអ្នកនូវរសជាតិដ៏អស្ចារ្យ និងភាពរីករាយលើសគេ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី​ សុខ សុភាព ដែលជាអគ្គនាយកាក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) បានរៀបចំព្រឹត្តិការណ៍កីឡាលោតឆ័ត្រយោង និងនាំយកស្រាបៀរ ម៉ាទ្រីដ ពីលើអាកាសដ៏មហស្ចារ្យ ដែលបានប្រព្រឹត្តទៅនៅលើដីឡូតិ៍ ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៤​ ល្ងាច និងមានការប្រគំតន្ត្រីទេសចរណ៍ខ្នាតធំ រួមជាមួយកំពូលតារាងចម្រៀងល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាទៀតផង។


 
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក្រោយពីការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាសរួចមក លោកស្រី សុខ សុភាព អគ្គនាយិការបស់ក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ក៏បានធ្វើការចុចប៊េតុងពណ៌ក្រហម ដើម្បីប្រកាសការប្រគំតន្ត្រីទេសចរណ៍ខ្នាតធំជាងគេនៅកម្ពុជា នឹងធ្វើដំណើរទៅកាន់គ្រប់រាជធានីខេត្តក្រុងនៅទូទាំងប្រទេស។ សូមបញ្ជាក់ថាក្នុងការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាស ព្រមទាំងមានការប្រគំតន្ត្រីដ៏កក្រើកឆាកទៀតនោះ បានធ្វើឱ្យព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះ បន្សល់ទុកនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយយ៉ាងខ្លាំងបំផុត ពីសំណាក់អ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងទិដ្ឋភាពហ៊ោកញ្ជ្រៀវ សើចសប្បាយដែលមិនធ្លាប់មាន។
 
ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើកលើសគេ ធំជាងគេ និងផ្ដល់លោកអ្នកនូវរសជាតិឆ្ងាញ់…គ្មានគូប្រៀប ជាពិសេសរីករាយស្រស់ស្រាយជាមួយកម្មវិធីឈ្នះៗជាច្រើនសន្ធឹកសន្ធាប់ មានដូចជា៖ ឈ្នះម៉ូតូហុងដាឌ្រីម ស៊េរីថ្មី 2022, រង្វាន់លុយសុទ្ធ, និងមានរង្វាន់ជាច្រើនទៀត!
 
ប្រញាប់ឡើង! ជាវកាន់តែច្រើន ទទួលបានពេលវេលារីករាយកាន់តែច្រើន រីឯឱកាសឈ្នះរង្វាន់រឹតតែច្រើន! ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ នឹងនាំយកកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍សប្បាយ​ៗ ប្លែកៗ រំភើបរីករាយជាច្រើន សម្រាប់អស់លោកអ្នក។ អ៊ីចឹងកុំភ្លេចត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយពីស្រាបៀរម៉ាទ្រីដណា៎…!
 
ស្រាបៀរម៉ាទ្រី មានរសជាតិឈ្ងុយឆ្ងាញ់ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ជាមួយគុណភាពផលិតតាមស្ដង់ដាពិភពលោក…! ស្រាបៀរម៉ាទ្រីដ រីករាយគ្រប់ពេល គ្រប់ទីកន្លែង!
 
*ពិសាដោយការទទួលខុសត្រូវ
 












អត្ថបទពាណិជ្ជកម្ម
 
 

© រក្សាសិទ្ធិដោយ thmeythmey.com