កីឡាជាតិ
ជាតិ
​ខា​ន់​ ​ចេ​សា​ ឈ្នះមេ​ដា​យមា​ស​ ជើងឯកកីឡាជឺជីតស៊ូពិភពលោក
02, Nov 2022 , 7:41 pm        
រូបភាព
ដោយ:
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់​ ចេសា ឈ្នះមេដាយមាសក្រោយផ្តួលកីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅក្នុងសាល Ju-Jitsu Arena ថ្ងៃទី២ ខែវិច្ឆិកា នាទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។



ខាន់ ចេសា របស់កម្ពុជា បន្តយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi ដោយពិន្ទុក្រោយបញ្ចប់ការប្រកួតអស់រយៈពេល៦នាទីពេញ លើប្រភេទវិញ្ញាសា Ju-Jitsu (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម។



មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ចេសា ផ្ដួលកីឡាការិនីរបស់ហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី១ ដែលប្រើពេលត្រឹមតែ២នាទី និង២៣វិនាទីប៉ុណ្ណោះ ហើយបន្តយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Sharaim Maitha ដែលបោះបង់ការប្រកួតក្នុងជុំទី៣ និងបន្តយកឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ក្នុវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួបញ្ជាក់ថា អត្តពលិកកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា៣រូបរួមមាន កីឡាការិនី ខាន់ ចេសា, កីឡាករ ហួរ សេងហុង និងកីឡាករ ថន អេនដ្រូ ចូលរួមការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែវិច្ឆិកា នាទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម៕



Tag:
 កីឡាជឺជីតស៊ូ
  JJIC
© រក្សាសិទ្ធិដោយ thmeythmey.com