កីឡាជាតិ
ជាតិ
អត្ដពលិកម្ពុជា១០រូប ចូលរួមប្រកួតជើងឯករត់លើភ្នំ និងផ្លូវលំពិភពលោកលើកទី១នៅថៃ
04, Nov 2022 , 9:29 am        
រូបភាព
អត្ដពលិក១០រូប ដែលត្រូវប្រកួតនៅប្រទេសថៃ និងគ្រូបង្វឹក រូបពី ហ្វេសប៊ុក កីឡាអត្ដពលកម្ម
អត្ដពលិក១០រូប ដែលត្រូវប្រកួតនៅប្រទេសថៃ និងគ្រូបង្វឹក រូបពី ហ្វេសប៊ុក កីឡាអត្ដពលកម្ម
កម្ពុជា បញ្ជូនអត្ដពលិក១០រូប ទៅចូលរួមប្រកួតជើងឯករត់លើភ្នំ និងផ្លូវលំ ពិភពលោកលើកទី១ (The World Mountain and Trail Running Championships) នៅទីក្រុងឈៀងម៉ៃ  ប្រទេសថៃ។  ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។


អត្ដពលិកកម្ពុជាទាំង ១០រូប ដែលនឹងត្រូវទៅប្រកួតជើងឯករត់លើភ្នំ និងផ្លូវលំ ពិភពលោកលើកទី១ នោះ រូមមាន ស្រី៣រូប គឺ ផៃ ឡូរី, អេង មួយងីម និងសេង អាលីន និងបុរសចំនួន៧រូប គឺ អាន់ អម្រឹត, ហេដ្រីក ហ្វារែល, ម៉ុក ហ្សង់ហ្សាក់, ឡេង ម៉ាតធូវ, ភួង ឡុកហ្សង់, វ៉ុលឃ្វីន រីឆាត និង គីម សារឿន។ ក្នុងនោះ គ្រូបង្វឹក១រូប គឺលោកហ្រ្វង់ ហ្សាល។
 
អត្ដពលិកកម្ពុជា នឹងប្រកួតលើវិញ្ញាសាដូចជា ការប្រណាំងរត់ឡើងភ្នំ និងចុះភ្នំ (11km 450d+), ប្រណាំងផ្លូវខ្លី (38km 2400d+) និងនៅលើការប្រណាំងផ្លូវវែង (78km 4800d+)៕
 

Tag:
 កីឡាអត្ដពលកម្ម
  World Mountain and Trail Running Championships
© រក្សាសិទ្ធិដោយ thmeythmey.com