ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កែវ រ៉េមី ជួបប្រជុំជាមួយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅអាស៊ាន
16, Nov 2022 , 11:59 am        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជាប្រធាន អាយឆា។ រូបថត CHRC។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជាប្រធាន អាយឆា។ រូបថត CHRC។
ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេស លើកទី២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (ICHA) និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា។

 
លោក ​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និងជា​ប្រធាន​ដឹកនាំ​ការងារ​របស់ (​អាយឆា​) នឹងជួបខាងអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់អាស៊ាន។ 
 
ជាមួយគ្នាដែរ កិច្ចប្រជុំពិសេសលើកទី២ ប្រចាំឆ្នាំ២០២២របស់អាយឆា ក៏នឹងពិនិត្យ និងពិភាក្សា លើសកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៩-២០២២ អាទិភាពរបស់អាយឆា ពីឆ្នាំ២០១៤-២០២២ ។ ជាពិសេសបច្ចុប្បន្នភាព រួមទាំងរបាយការណ៍សកម្មភាពនានា និងឯកសារសំខាន់ៗមួយចំនួនទៀត។
 
នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២ ក៏នឹងមានពិធីប្រគល់តួនាទីជាប្រធានអាយឆា ឆ្នាំ២០២៣ ទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ថ្ងៃទី១៨វិច្ឆិកា ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com