ជាតិ
ព្រះបរមរាជវាំង នឹងបើកទទួលភ្ញៀវទេសចរវិញ នៅខែក្រោយ
18, Nov 2022 , 10:41 am        
រូបភាព
រូបតំណាង៖ ទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តនៅមុនព្រះបរមរាជវាំង កាលពីថ្ងៃទី៨វិច្ឆិកា
រូបតំណាង៖ ទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តនៅមុនព្រះបរមរាជវាំង កាលពីថ្ងៃទី៨វិច្ឆិកា
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សម្រេចឱ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ២០២២ តទៅ។ នេះបើយោងតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ វិច្ឆិកា។

 
ក្រសួងព្រះបរមរាជវាំង បានផ្អាកទទួលទេសចរជាង២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មក ព្រោះតែករណីរាលដាលនៃជំងឺកូវីដ-១៩៕​
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com