កីឡាអន្តរជាតិ
អន្តរជាតិ
Hazard ជួយ​ឲ្យ Chelsea ឡើង​ឈរ​លេខ​១ ក្រោយ​ពី Arsenal រង​កា​រអា​ម៉ាស់
09, Feb 2014 , 12:08 pm        
រូបភាព
ដោយ: ថ្មីៗ
Eden Hazard បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់ ខណៈ​ដែល Chelsea បាន​ដណ្តើម​​យក​ប្រៀប​ពី​ការ​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​របស់​ក្រុម Arsenal ក្រោម​ស្នា​ដៃ​ក្រុម Liverpool តាម​រយៈ​ការ​ផ្តួល​ក្រុម Newcastle United ក្នុង​លទ្ធ​ផល ៣-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅលើ​កំ​ពូល​តា​រាង​នៃ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍​។



ការ​រង​បរា​ជ័យ​ដ៏​អា​ម៉ាស់​ក្នុង​លទ្ធ​ផល ៥-១ របស់ Arsenal នៅ​ឯ​កីឡ​ដ្ឋាន Anfield ក្នុង​ការ​ប្រកួត​មុន​នេះ​នា​ថ្ងៃ​ដដែល​នោះ បាន​ផ្តល់​ឲ្យ​គូ​ប្រជែង​ដែល​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​របស់​ពួក​គេ​​នូវ​ឱកាស​មួយ​ដើម្បី​ឡើង​ទៅ​ឈរ​ពី​លើ​ពួក​គេ​នៅ​លើ​កំ​ពូល​តា​រាង ហើយ Chelsea បាន​ដណ្តើម​យក​ការ​មាន​ប្រៀប​នោះ​​ទាំង​ស្រុង​នៅ​ឯ​កីឡ​ដ្ឋាន Stamford Bridge​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម Manchester City មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​គ្នា​នោះ​ឡើយ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹក​ដី Norwich City និង​បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣​ ។

Chelsea បាន​បង្ហាញ​ពី​រឿង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ពី​សមត្ថ​ភាព​អាច​ឈ្នះ​ពាន​របស់​ពួគ​គេ​ជា​មួយ​នឹង​ជ័យ​ជម្នះ ១-០ នៅលើ​ទឹក​ដី​ក្រុម Man City កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ពួក​គេ​បាន​ធ្វើ​ការ​គ្រប់​គ្រង​យ៉ាង​រហ័ស​នៅ​ពេល​ជួប​ក្រុម Newcastle បើ​ទោះ​បី John Terry ដែល​ជា​ប្រធាន​ក្រុម បាន​រង​របួស​ក៏​ដោយ​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

Liverpool 5-1 Arsenal
Aston Villa 0-2 West Ham
Chelsea 3-0 Newcastle
Crystal Palace 3-1 West Brom
Norwich 0-0 Man City
Southampton 2-2 Stoke
Sunderland 0-2 Hull
Swansea 3-0 Cardiff

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
Valencia CF 5-0 Real Betis
Rayo Vallecano 4-1 Málaga
Real Madrid 4-2 Villarreal
Almería 2-0 Atlético Madrid

ក្រប​ខ័ណ្ឌ​អា​ល្លឺ​ម៉ង់ Bundesliga
1. FC Nürnberg 0-2 Bayern Munich
Eintracht Frankfurt 3-0 Eintracht Braunschweig
Sport-Club Freiburg 1-1 1899 Hoffenheim
SV Werder Bremen 1-5 Borussia Dortmund
VfL Wolfsburg 3-0 1. FSV Mainz 05
Hamburger SV 0-3 Hertha BSC

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Fiorentina 2-0 Atalanta
Udinese 3-0 Chievo
Napoli 3-1 AC Milan

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
Marseille 3-0 Bastia
Ajaccio 3-1 Rennes
Guingamp 1-2 Reims
Lille 2-0 Sochaux
Montpellier 1-1 Evian Thonon Gaillard
Valenciennes 2-1 Nice

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com